ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ កើតឡើងចំនួន ១៤លើក បណ្តាលឱ្យមនុស្សស្លាប់ ០៩នាក់ និងរបួសធ្ងន់ស្រាល ២៤នាក់។ ដូច្នេះសូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងចំនួន ១៤លើក (យប់ ០៧លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៩នាក់ (ស្រី ០១នាក់), រងរបួសសរុប ២៤នាក់ (ស្រី ០៤នាក់), រងរបួសធ្ងន់ ១៤នាក់ (ស្រី ០២នាក់) រងរបួសស្រាល ១០នាក់ (ស្រី ០២នាក់) និងមិនពាក់មួកសុវត្ថិភាព ១៩នាក់ (យប់ ១៣នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៣លើក (ស្លាប់ ០៣នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០នាក់, ធ្ងន់ ០៣នាក់, ស្រាល ០២នាក់),មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០៣នាក់, ធ្ងន់ ០នាក់, ស្រាល ០១នាក់), ប្រជែងគ្រោះថ្នាក់ ០៥លើក (ស្លាប់ ០៣នាក់, ធ្ងន់ ០៩នាក់, ស្រាល ០២នាក់) និងបត់គ្រោះថ្នាក់ ០២លើក (ស្លាប់ ០នាក់, ធ្ងន់ ០២នាក់, ស្រាល ០៥នាក់)។
ជាមួយគ្នានោះ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញទូទាំងប្រទេស រកឃើញយានយន្តល្មើសចំនួន ១៣៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៥៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ២០៣គ្រឿង, រថយន្តធំ ០០គ្រឿង, រថយន្តតូច ៨៦គ្រឿង និងម៉ូតូ ១១៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៣៣គ្រឿង រថយន្តធំ ០០គ្រឿង រថយន្តតូច ៤៨គ្រឿង និងម៉ូតូចំនួន ៨៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១១ថ្ងៃ ពីថ្ងៃទី១-១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៥,៩៦៩គ្រឿង រថយន្តធំ ៥៥គ្រឿង រថយន្តតូច ១,៣៧៧គ្រឿង ម៉ូតូ ៤,៥៣៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,៤៥៨គ្រឿង, រថយន្តធំ ៣៦គ្រឿង, រថយន្តតូច ៩៨៩គ្រឿង និងម៉ូតូ ៣,៤៣៣គ្រឿង (៣,៤៣៣ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ តារា