ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមសេចក្តីណែនាំរបស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង និងក្រុមការងារខណ្ឌរដ្ឋបាលជលផលបាត់ដំបង ដោយមានកិច្ចសហការដឹកនាំដោយលោក នាង ច័ន្ទថារ៉ា អភិបាលនៃគណៈអភិបាលស្រុកសង្កែ បានចុះយុទ្ធនាការត្រួតពិនិត្យបញ្ឈប់ការចិញ្ចឹមត្រីនិងរុះរើទ្រើងចេញពីទឹកស្ទឹង នៅខ្សែទឹកខាងលើតាមដងស្ទឹងសង្កែ នៅភូមិសាស្ត្រឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែបានអោយដឹងថា កិច្ចប្រតិបត្តិការចុះត្រួតពិនិត្យនាព្រឹកនោះដែរ ជាលទ្ធផលក្រុមការងារបានចុះរុះរើទ្រើងត្រីនៅចំណុចខាងលើជាស្ថាពរ ហើយត្រីចំនួន០៥ គ្រួសារដែលបានរុះរើទ្រើងត្រីរួចតែមិនទាន់បានលក់ត្រីអស់ បានយកត្រីទៅដាក់ក្នុងស្បៃប្រស់ក្នុងស្ទឹងសង្កែប្រមាណ ៤.៥តោន។
ដោយឡែកត្រីដែលបានដាក់នៅក្នុងស្បៃប្រស់ចំនួនប្រមាណ ៤.៥តោន ដែលនៅសល់មិនទាន់លក់ត្រីអស់ក្រុមការងារនិងបន្តតាមដានរហូតដល់លក់អស់៕
ដោយ៖ ចន្ទ លីហ្សា