ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក​៖​ ចេញសេចក្ដីជូនដំណឹង​អំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង​អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួង​ធនធាន​ទឹក​ បានបញ្ជាក់ថា​ ព្រះរាជាណាចក្រកម្ពុជាទទួលរងនូវឥទ្ធិពលជ្រលងសម្ពាធទាប ដែលអូសបន្លាយពីសមុទ្រចិនខាងត្បូង រហូតដល់ ឈូងសមុទ្របេងហ្គាល ដោយអូសកាត់ពីលើកម្ពុជា។ 

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤៖

 ១. តំបន់វាលទំនាប៖ 

⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌មានល្បឿន២ម៉ែត្រ/វិនាទី។

  ២.តំបន់ខ្ពង់រាប ៖ 

⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌មានល្បឿន២ម៉ែត្រ/វិនាទី។

  ៣.តំបន់មាត់សមុទ្រ ៖

⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសនិរតីមានល្បឿន៣ម៉ែត្រ/វិនាទី

-រលកសមុទ្រមានកម្ពស់អប្បបរមា០,៥០ម៉ែត្រ និងអតិបរមា ១,៥០ម៉ែត្រ៕

ដោយ៖ ស តារា


ចែករំលែក៖