ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល នាយប់ថ្ងៃទី១៦ កុម្ភៈ កម្លាំងជំនាញបានឃាត់យានយន្តល្មើស ចំនួន១០២គ្រឿង។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
ឃាត់យានយន្តល្មើស ចំនួន១០២គ្រឿង (រថយន្ត ចំនួន១៥គ្រឿង, ម៉ូតូ ចំនួន៨៧គ្រឿង)
១.ល្មើសជាតិស្រវឹង ចំនួន៦១គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២៤គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២២នាក់
-អ្នកបើកបររថយន្ត ចំនួន០២នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៧គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២៨នាក់
-អ្នកបើកបររថយន្ត ចំនួន០៩នាក់
២.បទល្មើសផ្សេងៗ ចំនួន៤១គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន៣៥គ្រឿង
-ម៉ូតូមិនគោរពភ្លើងសញ្ញា ចំនួន០២គ្រឿង
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០២គ្រឿង
-រថយន្តមិគោរពភ្លើងសញ្ញា ចំនួន០២គ្រឿង៕
ដោយ៖ តារា