ព័ត៌មានទាន់ហេតុការណ៍៖

Bayern Munich បរាជ័យជាលើកទី៣ជាប់ៗគ្នាក្នុងរយៈពេល៩ថ្ងៃ

ចែករំលែក៖

គ្រាប់បាល់ចុងម៉ោងរបស់ប្រធានក្រុមអង់គ្លេស Harry Kane នៅទឹកដីក្រុមBochum មិនគ្រប់គ្រាន់ទេ ខណៈដែល Bayern Munich បានរងបរាជ័យជាលើកទីរបស់ពួកគេក្នុងរយៈពេលថ្ងៃ។ Bayern Munich បាននាំមុខ១គ្រាប់មុនតាមរយៈការស៊ុតរបស់កីឡាករ Jamal Musiala នៅតង់ទី១នាទីទី១៤។ រីឯក្រុម Bochum ក៏រកបានគ្រាប់វិញក្នុងតង់ទី១ ដោយស៊ុតបញ្ចូលទីពីកីឡាករTakuma Asano និង Keven Schlotterbeck នៅនាទីទី៣៨ និងនាទីទី៤៤។

ការពិន័យរបស់ Kevin Stoger បានធ្វើក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់ប៉េណាល់ទី១គ្រាប់ទៀតដែលធ្វើឲ្យលទ្ធផល បន្ទាប់ពី Dayot Upamecano ត្រូវបានបណ្តេញចេញ ហើយទោះបីជា Kane រកបានគ្រាប់បាល់ទី២៥នៃលីករដូវកាលនេះក៏ដោយ ក៏វាមិនគ្រប់គ្រាន់ដែរដោយក្រុម Bayern Munich នៅតែបរាជ័យក្នុងលទ្ធផល ២ទល់៣។ ក្រុម Bayern របស់លោក Thomas Tuchel បច្ចុប្បន្នមាន៨ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Bayer Leverkusen នៅ​Bundesliga

លោក Tuchel បាននិយាយថា ការឈ្នះពាន Bundesliga មើលទៅមិនប្រាកដប្រជាទេ ប៉ុន្តែលោកបន្ថែមថា “ដូវកាលមុន ពួកយើងជឿជាក់រហូតដល់ចុងបញ្ចប់ ហើយយើងបានទទួលរង្វាន់។ ដូច្នេះយើងនឹងបន្តធ្វើវា”។

Bayern Munich ធ្លាប់ជាជើងឯកអាល្លឺម៉ង់ក្នុង១១រដូវកាលកន្លងមក ប៉ុន្តែឥឡូវនេះប្រឈមមុខនឹងលទ្ធភាពនៃការបញ្ចប់យុទ្ធនាការដោយគ្មានពានរង្វាន់។ ក្រុមនេះ​បាន​ចាញ់​ក្នុង​ការ​ប្រកួត German Super Cup ក្នុង​ខែ​សីហា ហើយ​បន្ទាប់​មក​បាន​ធ្លាក់​ចេញ​ពី German Cup ក្នុង​ជុំ​ទី​ក្រោមថ្វីជើង​ក្រុម Saarbrucken កម្រិត​ទីកាលពី​ខែ​វិច្ឆិកា។

ក្រុមរបស់លោក Tuchel បានចាញ់ នៅលើទឹកដីក្រុម Leverkusen កាលពីថ្ងៃទី១០ ខែកុម្ភៈ ហើយក្រោយមកត្រូវបានក្រុម Lazio យកឈ្នះ ក្នុងការប្រកួតជើងទីនៃការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេនៅពាក់កណ្តាលសប្តាហ៍។

ដោយសំដៅទៅលើសម្ពាធលើគាត់បន្ទាប់ពីការចាញ់លើកទីរបស់ក្រុមរបស់គាត់ លោក Tuchel បានបន្ថែមថា “វាកើតឡើងបន្ទាប់ពីការបរាជ័យនីមួយៗ។ របៀបដែលយើងលេងគឺជាគន្លឹះគឺល្អ ហើយនោះជាមូលហេតុដែល៩០នាទីនេះគឺខុសគ្នាយ៉ាងខ្លាំងពីតង់ទីពីរនៅ Lazio ឬការប្រកួតនៅ Leverkusen”​

ការបរាជ័យនេះគឺជាលើកទីមួយហើយដែល Bayern Munich បានចាញ់បីប្រកួតជាប់គ្នាចាប់តាំងពីខែឧសភា ឆ្នាំ២០១៥ ដែលគ្រប់គ្រងដោយលោក Pep Guardiola

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖