ព័ត៌មានទាន់ហេតុការណ៍៖

ពីនេះពីនោះពាក់ព័ន្ធកម្ពុជារបស់ លោក សុខ ឥសាន (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន្ត បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ បានលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- យុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន គឺឯកោទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ = ជូនតាមសំណូមពររបស់ទណ្ឌិតមានស៊ីអត់សែន មានសែនអត់ស៊ី?

២- គណបក្សប្រជាជនកម្ពុជាប្រើច្បាប់ដើម្បីសម្រេចកិច្ចការប្រទេសជាតិ = នេះហើយហៅថានីតិរដ្ឋ។

៣- ដោយសារគណបក្សប្រជាជនកម្ពុជាមានគោលនយោបាយសុខដុមនីយកម្មសង្គម = ទើបទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ត្រូវឯកោ។

៤- ចលនានយោបាយជាឧទ្ទាមក្រៅច្បាប់ = ធ្វើឲ្យក្រុមឧទ្ទាមក្រៅច្បាប់ឯកោនិងដួលរលំទាំងស្រុង។

៥- មិនដែលមានករណីបើមិនចូលរួមជាមួយនឹងត្រូវចាប់ខ្លួនទេ = នេះជាការនិយាយមួលបង្កាច់ផ្ទុយពីការពិត?

៦- ចោទថាសមត្ថកិច្ចកម្ពុជាទៅចាប់ខ្លួនខ្មែរប្រឆាំងនៅក្នុងទឹកដីថៃ ម៉ាឡេ ប្ញនៅប្រទេសដទៃ = មិនមានករណីចាប់ខ្លួនខ្មែរប្រឆាំងក្នុងទឹកដីបរទេសទេ ព្រោះគឺជាការរំលោភដែនអធិបតេយ្យរបស់ប្រទេសគេ។ បើមានដូចចោទមែន អាជ្ញាធរគេនឹងមានប្រតិកម្មជាមិនខាន?

៧- បើមានការចាប់ខ្លួនខ្មែរនៅក្រៅប្រទេស = គឺធ្វើដោយសមត្ថកិច្ចប្រទេសសាម៉ីលើអ្នកដែលបានប្រព្រឹត្តល្មើសច្បាប់គេតែប៉ុណ្ណោះ?

៨- បញ្ហាផ្ទៃក្នុងរបស់ស៊ីភីភីដំណើរការដោយរលូននិងប្រកបដោយសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ = ឯការបែកបាក់ឮតែក្រុមឧទ្ទាមក្រៅច្បាប់និយាយបំប៉ោងតាមប្រព័ន្ធផ្សព្វផ្សាយប្រតិកិរិយាប៉ុណ្ណោះ ចំណែកខាងក្រុមឧទ្ទាមក្រៅច្បាប់បែកបាក់ខ្ទេចខ្ទីរពួកវាមិនដែលនិយាយទេតែយ៉ាងណាលាក់មិនជិតទេ?

៩- ការដាក់រូបឥស្សរជនដឹកនាំគណបក្សប្រជាជនកម្ពុជាគឺជារឿងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា = ទោះបីក្រុមឧទ្ទាមក្រៅច្បាប់ឈឺក្បាលវិលមុខយ៉ាងណាក៏ឥតប្រយោជន៍ដែរ?

១០- ការនិយាយមួលបង្កាច់ការពិតពីគណបក្សប្រជាជនកម្ពុជា = កើតចេញពីការច្រណែនឈ្នានិះនិងពីភាពបរាជ័យរបស់ក្រុមឧទ្ទាមក្រៅច្បាប់? ៕ 

ដោយ ៖ សិលា


ចែករំលែក៖