ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការ​រឹត​បន្តឹងច្បាប់ចរាចរណ៍! ឃាត់យានយន្តល្មើស ចំនួន៨០គ្រឿង​ នាយប់ថ្ងៃទី១៩​ កុម្ភៈ​

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ២០២៤នេះ​ បានឱ្យដឹងថា​ លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ នាយប់ថ្ងៃទី១៩​ កុម្ភៈ​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​តាមបណ្ដាខណ្ឌ​ក្នុងរាជធានីភ្នំពេញ​ បានឃាត់យានយន្តល្មើស ចំនួន៨០គ្រឿង​។ 

ក្នុងប្រតិបត្តិការនោះ​ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤  តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន៨០គ្រឿង (រថយន្ត ចំនួន២៥គ្រឿង, ម៉ូតូ ចំនួន៥៥គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៣២គ្រឿង

+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន១៣គ្រឿង

-​ អ្នកបើកបរម៉ូតូ ចំនួន០៨នាក់

-​ អ្នកបើកបររថយន្ត ចំនួន០៥នាក់ 

+កម្រិត ០.៤០ mg/L ឡើង ចំនួន១៩គ្រឿង

-​ អ្នកបើកបរម៉ូតូ ចំនួន០៩នាក់ 

-​ អ្នកបើកបររថយន្ត ចំនួន១០នាក់ 

២.បទល្មើសផ្សេងៗ ចំនួន៤៨គ្រឿង

-​ អត់មួកសុវត្ថិភាព ចំនួន៣៧នាក់ 

-​ ម៉ូតូកែច្នៃស៉ីម៉ាំង​ ចំនួន០១ គ្រឿង

-​ រថយន្តគ្មានប័ណ្ណបើកបរ ចំនួន១០គ្រឿង

៣. វិធានការអប់រំ ចំនួន​ ៩៤នាក់

+​ អប់រំអ្នកបេីកបរមានអាល់កុលក្រោម​ ០.២៥ mg/L ចំនួន​ ៤២នាក់

​ – អ្នកបេីកបររថយន្ត​ ចំនួន១៤នាក់ 

​ – អ្នកបេីកបរម៉ូតូ ចំនួន២៨នាក់ 

+​ អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព​ ចំនួន៥២នាក់៕

ដោយ​៖ តារា​


ចែករំលែក៖