ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា កម្លាំងនគរបាលស្រុកបវេល បានចុះស្រាវជ្រាវបង្រ្កាបករណីគ្រឿងញៀនក្នុងមូលដ្ឋាន ជាក់ស្ដែងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ០២នាក់ដែលជាមុខសញ្ញា យកអនុវត្តតាមច្បាប់។
ប្រភពដដែលបន្តថា ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯកសុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២២ កុម្ភៈម្សិលមិញនេះ ដោយអនុវត្តបទល្មេីសជាក់ស្តែង កម្លាំងជំនាញប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបវេល ដែលដឹកនាំដោយលោកវរសេនីយ៍ឯកសុខ សារិន អធិការនគរបាលស្រុកបវេលបានធ្វើការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ឈ្មោះ ផុន សុឈី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេលខេត្តបាត់ដំបងនិង ឈ្មោះ ម៉ុន ចន្ទ្រា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
-ចាប់យកសម្ភារៈត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចចំនួន០៩ថង់ សង្ស័យមានសារធាតុញៀន ។
-ទូរស័ព្ទដៃចំនួន០២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ អរុណរះ