ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកលាក់មុខ​! បន្ដ​សម្លាប់មនុស្ស ០៤នាក់និងរបួសធ្ងន់ស្រាល១៣នាក់​នៅតាមដងផ្លូវ​ក្នុងថ្ងៃ​តែមួយ ដូច្នេះ​សូម​ពាក់មួក​សុវត្ថិភាព​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​បានឱ្យដឹងថា​ មនុស្សចំនួន​ ០៤នាក់បានស្លាប់​យ៉ាងអាណោចអាធ័មនៅតាមដងផ្លូវ​ និងរបួសធ្ងន់ស្រាល ១៣នាក់​ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​ នាថ្ងៃទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤ម្សិលមិញនេះ​ និងកើតឡើងចំនួន ០៩លើក។ ដូច្នេះ​សូម​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!​ ពាក់មួក​សុវត្ថិភាព​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! 

ជាក់ស្ដែង​ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួន០៩លើក (យប់ ០៨លើក) បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ (ស្រី ០០នាក់), រងរបួសសរុប ១៣នាក់ (ស្រី ០៥នាក់), រងរបួសធ្ងន់ ០៧នាក់ (ស្រី ០៤នាក់) រងរបួសស្រាល ០៦នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ០៤នាក់ (យប់ ០៤នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន០៩លើក (ស្លាប់០៤នាក់, របួសធ្ងន់០៧នាក់, ស្រាល ០៦នាក់)៕

ដោយ៖ តារា


ចែករំលែក៖