ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ,អាជ្ញាធរដែនដី រួមជាមួយមន្ត្រីរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានចុះពិនិត្យមើលដំណើរការ រៀបចំការិយាល័យបោះឆ្នោតនៅ វិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងខណ្ឌដូន ពេញចំនួន២ ការិយាល័យ(ភូមិភាគ១) នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមុនកាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនិងប្រព្រឹត្ដទៅ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។
លោក ឃួង ស្រេង ក៏បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធក៏ដូចអាជ្ញាធរដែនដី ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ របៀបរៀប រយសាធារណៈឱ្យបានកាន់តែល្អប្រសើរថែមទៀតខណៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥នឹងដំណើរការនៅថ្ងៃអាទិត្យទី២៥កុម្ភៈ ឆ្នាំ២០២៤ នេះ ។យើងត្រូវសម្រេចឱ្យបាននូវ ការបោះឆ្នោតមួយដែលសេរីត្រឹមត្រូវយុត្តិធម៌ គ្មានការបំភិតបំភ័យឬគំរាមកំហែងក្នុងបរិបទប្រជាធិបតេយ្យសេរីពហុបក្ស។
តាមការសង្កេតជាទូទៅក្នុងដំណាក់កាលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយក្នុងរយៈពេល១៤ថ្ងៃកន្លងទៅ គឺមានបរិយាកាសល្អពុំមានអំពើហិង្សា គំរាមកំហែង បំភិតបំភ័យកើតឡើងគួរអោយកត់សំគាល់នោះទេ។ក្រៅពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ។
លោក ឃួង ស្រេង ក៏បានណែនាំឱ្យ បាញ់ទឹកលាងសំអាតបរិវេណជុំវិញការិយាល័យបោះឆ្នោតឱ្យបានស្អាតនឹងដាក់កម្លាំងយាមកាមឱ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា៖ អង្គបោះឆ្នោតដែលជាសមាជិកក្រុម ប្រឹក្សាសង្កាត់ក្នុងតំណែងដែលត្រូវបោះឆ្នោតសំរាប់រាជធានីភ្នំពេញមានចំនួន ៩១១នាក់ ក្នុងនោះក៏មានអ្នកតំណាងរាស្ត្រចំនួន១២រូបផងដែរ ៕
ដោយ៖ សំរិត