ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចុះត្រួតពិនិត្យ និងបញ្ជាដឹកនាំកងកម្លាំងក្រោមឱវាទ ការពារសន្តិសុខ សណ្តាប់ធ្នាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកណ្តាល។
គូសបញ្ជាក់ផងដែរថា ៖ ខេត្តកណ្តាលស្ថិតនៅមណ្ឌលបោះឆ្នោតភូមិភាគទី៣ ទីតាំងបោះឆ្នោតនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ មាន០២ការិយាល័យបោះឆ្នោត(៣០០១ និង៣០០២) មានអ្នកបោះឆ្នោតសរុប៩២៦នាក់ (ស្រី១៨៩នាក់) ៕
ដោយ ៖ សិលា