ព័ត៌មានទាន់ហេតុការណ៍៖

ស្នាមញញឹម​ និងការផ្តល់នូវភាពកក់ក្តៅ​ របស់បងប្អូនប្រជាពលរដ្ឋខ្មែរ​ ចំពោះ​ដំណេីរមកដល់របស់​សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកស្រីបណ្ឌិត

ចែករំលែក៖

ទីក្រុងម៉ែលប៊ន៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ និងលោកស្រី​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ នាព្រឹកថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ​២០២៤នេះ​ បា​នដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាដល់អាកាសយានដ្ឋានអន្តរជាតិម៉ែលប៊ន ប្រទេសអូស្ត្រាលី ប្រកបដោយសុវត្ថិភាព ដោយមានការទទួលបដិសណ្ឋារកិច្ចពីសំណាក់លោក Tim Watts ឧបការីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ។

ជាមួយគ្នានេះ​ ស្នាមញញឹម​ និងការផ្តល់នូវភាពកក់ក្តៅ​ របស់បងប្អូនប្រជាពលរដ្ឋខ្មែរ​ ចំពោះ​ ដំណេីរមកដល់របស់​ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកស្រីបណ្ឌិត ។ 

សម្ដេចធិបតី​ ក៏សូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែសេឡង់  ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត៕

ដោយ៖ តារា


ចែករំលែក៖