ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យបន្តបន្ទាប់ចំនួន ០៦នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាល​ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃ​ទី០២​ ែខមីនាបានត្រៀមបញ្ជូនខ្លួនជនសង្ស័យ​ចំនួន ០៦នាក់​ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយឃាត់ខ្លួនបន្ទាប់ពីពួកគេបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា​។ 

ក្នុងប្រតិបត្តិការនោះ​ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ។ 

 កម្លាំងការិយាល័យបានស្រាវជ្រាវ​ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤​ ឃាត់ខ្លួនជនសង្ស័យបន្តបន្ទាប់ចំនួន ០៦ នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យក ជើងធាក់ម៉ូតូឲ្យដួលរួចនាំគ្នាចុះពីលើម៉ូតូ យកកាំបិតប៉័ងតោកាប់ ដៃ ជើង វាយ ទាត់ ធាក់ជនរងគ្រោះប្លន់យកម៉ូតូ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ ចំនួន ០៣ ករណី ចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ចំនួន ០២ គ្រឿង និងម៉ូតូរបស់ជនរងគ្រោះចំនួន ០១ គ្រឿង បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី ៖ 

 ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យកជើងធាក់ ម៉ូតូឲ្យដួលរួចនាំគ្នាចុះពីលើម៉ូតូ យកដៃ ជើង វាយ ទាត់ ធាក់ ជនរងគ្រោះប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន ៦១១៤៥២២ ពាក់ផ្លាកលេខតាកែវ១Z-៦២៨២ ) ប្រព្រឹត្តនៅចំណុចផ្លូវ៥០ម៉ែត្រ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០០ និង ១០ នាទី ។ ជនរងគ្រោះ ឈ្មោះ ជា ឈួយ ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន ៦១១៤៥២២ ពាក់ផ្លាកលេខតាកែវ១Z-៦២៨២ 

 ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យកជើងធាក់ម៉ូតូឲ្យដួលរួចយកកាំបិតប៉័ងតោកាប់បណ្តាលឲ្យរងរបួសប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ១KG-៧៣៣៩) ប្រព្រឹត្តនៅចំណុចខាងជើងច្រកចូលបុរីវីអាយភីចម្ងាយ១០ម៉ែត្រ ផ្លូវលេខ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៤ និង ២០ នាទី ។ ជនរងគ្រោះ ឈ្មោះ អ៊ិន រ៉ូសា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបុរីឡេងណាវ៉ាត្រា ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ ១KG-៧៣៣៩ ។

 ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យកជើងធាក់ម៉ូតូឲ្យដួលរួចយកកាំបិតប៉័ងតោកាប់បណ្តាលឲ្យរងរបួសប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ស ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ១JH-៩៧២៣) ប្រព្រឹត្តនៅចំណុចលើស្ពានព្រែកសំរោង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៣ និង ១០ នាទី ។ 

ជនរងគ្រោះឈ្មោះ ថេង ប្រុស ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ ។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ១JH-៩៧២៣ ។

ចំពោះជនសង្ស័យ ១-ឈ្មោះ ផល ពិសាល ហៅ ជ្រូក  ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ឃាត់ខ្លួននៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៥ និង ០០ នាទី នៅចំណុចម្តុំរោងចក្រថៃហ្គ័រ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ២-ឈ្មោះ ដួង រស្មី ហៅ ហ្វី ភេទ ប្រុស អាយុ ១៨  ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់តុការ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ឃាត់ខ្លួននៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៥ និង ០០ នាទី នៅចំណុចម្តុំរោងចក្រថៃហ្គ័រ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ៣-ឈ្មោះ ផាត សុភក្ត្រា ហៅ វីន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់តុការ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល , ឃាត់ខ្លួននៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៥ និង ០០ នាទី នៅចំណុចម្តុំរោងចក្រថៃហ្គ័រ ភូមិរបោអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ៤-ឈ្មោះ សៅ រតនា ហៅ ឃ្មុំ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ តុបតែងរោងការ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ  ។ ឃាត់ខ្លួននៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៥ និង ០០ នាទី នៅចំណុចម្តុំរោងចក្រថៃហ្គ័រ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។​៥-ឈ្មោះ ផាន រតនៈពិសាល ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ឃាត់ខ្លួននៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង ៤៥ នាទី នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិច ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ៦-ឈ្មោះ ហុង សុធារស ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ ភូមិ១២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ឃាត់ខ្លួននៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង ៣៥ នាទី នៅចំណុចផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។​វត្ថុតាង(ម៉ូតូជិះធ្វើសកម្មភាព) ដែលចាប់យកបាន​ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ឈាមជ្រូក សេរីឆ្នាំ២០២៤ លេខតួ លេខម៉ាស៊ីន ៤៣៩២ ពាក់ផ្លាកលេខភ្នំពេញ១AS-០៦៥១។ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន ២៤៦០ ពាក់ផ្លាកលេខភ្នំពេញ ១JT-៩៥៣២ ។ ភស្តុតាង(ម៉ូតូរបស់ជនរងគ្រោះឈ្មោះ ជា ឈួយ)ដែលចាប់យកបាន ម៉ូតូដែលប្លន់បានម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន ៦១១៤៥២២ ពាក់ផ្លាកលេខតាកែវ១Z-៦២៨២ ។ 

 បច្ចុប្បន្នជនសង្ស័យ វត្ថុតាងជាមធ្យោបាយជិះធ្វើសកម្មភាព និងម៉ូតូជារបស់ជនរងគ្រោះ ដែលចាប់យកបានខាងលើ ការិយាល័យកសាងសំណុំរឿង និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីបន្តនីតិវិធី​ច្បាប់៕​

ដោយ​៖ តារា​


ចែករំលែក៖