ព័ត៌មានទាន់ហេតុការណ៍៖

ជំនាញ​ខាងលួចកាច់យកកញ្ចក់រថយន្តស៊េរីទំនើប​ ចុងក្រោយ​អស់លក្ខណ៍​ជាប់ខ្នោះដៃ

ចែករំលែក៖

​ភ្នំពេញ​៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីយប់ថ្ងៃទី០១​ ខែមីនា​ ឆ្នាំ​២០២៤​ បានឃាត់ខ្លួនជនសង្ស័យម្នាក់​ ពីបទលួច(លួចកាច់យកកញ្ចក់រថយន្ត០១គ្រឿងម៉ាក Lexus 200T ម្ខាងឆ្វេង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៩៦ ផ្លូវលេខ៦០៨ ក្រុមទី៣៩ ភូមិ៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

      ជនសង្ស័យឈ្មោះ វឿន សាវុត ហៅ វុត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះភូមិព្រែកកំបៅ ឃុំស្វាយជ្រុំ ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ (គ្មានសារធាតុញៀន) ។

    -វត្ថុតាងចាប់យកមាន៖

-ម៉ូតូ០១គ្រឿងម៉ាក Honda Click ស៊េរី2020 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1IM-3349 (ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព) , កញ្ចក់រថយន្ត០១គ្រឿងម៉ាក Lexus 200T ម្ខាងឆ្វេង (ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះលួចយក) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ ។

   ចំណែក​ជនរងគ្រោះឈ្មោះ ឡាយ ហួរផេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ២២Eo ផ្លូវលេខ០៥ កែងផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

   បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ តារា


ចែករំលែក៖