ព័ត៌មានទាន់ហេតុការណ៍៖

ស្អែកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤​ ទឹកស្អាតជិត២០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ នៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នឹងដាក់ឱ្យដំណើរការសាកល្បង!​

ចែករំលែក៖

ភ្នំពេញ ៖ នៅស្អែកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤​ ទឹកស្អាតជិត២០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ នៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នឹងដាក់ឱ្យដំណើរការសាកល្បង!​ ក្នុងករណី បងប្អូនប្រទះឃើញការលេចធ្លាយបំពង់ចែកចាយទឹកស្អាត និងមានទឹកល្អក់កករ សូមទាក់ទងមកកាន់ទូរស័ព្ទលេខ ០៩៧ ៧៧១ ១១៧៩ ឬ​០៩៧ ៦៥១ ២២២២ ដើម្បីឲ្យមន្រ្តីជំនាញចុះជួសជុល!

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានកិត្តិយស សូមទូលថ្វាយ និងគោរពជម្រាបជូន ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក-លោកស្រី មេត្តាជ្រាបថា៖ ក្រោយបញ្ចប់ការសាងសង់ និងត្រួតពិនិត្យគុណភាពសំណង់ បរិក្ខាបច្ចេកទេស រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ និងបំពង់មេនាំទឹកស្អាតទំហំ ២០០០ម.ម. ឆ្លងកាត់ក្រោមបាតទន្លេសាប រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងដាក់ដំណើរការសាកល្បងនៅយប់ម៉ោង ១២:០០នាទី ថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីបង្កើនសម្ពាធផ្គត់ផ្គង់ទឹកទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឱ្យបាន ប្រសើរឡើង ដែលអាចនឹងបណ្តាលឱ្យមានការលេចធ្លាយបំពង់ចែកចាយទឹកស្អាតនៅតាមទីសាធារណៈ ឬមុខផ្ទះ អតិថិជន និងបង្កឱ្យមានបាតុភូតទឹកឡើងល្អក់កករ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមការអធ្យាស្រ័យ និងសូមកិច្ចសហការផ្ដល់ពត៌មានពី ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក-លោកស្រី ក្នុងករណីប្រទះឃើញការលេចធ្លាយបំពង់ចែកចាយទឹកស្អាត ក៏ដូចជាឃើញមានទឹកល្អក់កករជាដើម សូមមេត្តាទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០៩៧ ៧៧១ ១១៧៩ ឬ ០៩៧ ៦៥១ ២២២២ ដើម្បីក្រុមការងាររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះទៅត្រួតពិនិត្យជួសជុល និងលាង សម្អាត បានទាន់ពេលវេលា។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមថ្លែងអំណរគុណ និងសង្ឃឹមព្រមទាំងជឿជាក់យ៉ាងមុតមាំក្នុងកិច្ចជួយ សហការដោយក្ដីអនុគ្រោះពីសំណាក់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក-លោកស្រី ៕

ដោយ ៖ សិលា


ចែករំលែក៖