ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់ អំពី សំឡេងស្អក បណ្តាលមកពីមូលហេតុអ្វី?

ចែករំលែក៖

ភ្នំពេញ ៖ សំឡេងស្អក គឺជាការផ្លាស់ប្ដូរសំលេងខុសប្រក្រតីដែលបណ្ដាលមកពីលក្ខខណ្ឌផ្សេងៗ។ សំលេងត្រូវបានផ្លាស់ប្ដូរទៅជាគ្រល លឺខ្សាវៗ រឺ ត្បៀត (in pitch and volume, ranging from a deep, harsh voice to a weak, raspy) ។

សំលេងស្អក អាចបណ្ដាលមកពីកក្តាមួយចំនួន ក្នុងនោះភាគច្រើនបណ្ដាលមកពីការរលាកបំពង់សំលេងស្រួចស្រាវ (inflammatory of vocal cords) ការបង្កមកពីការរលាកផ្លូវដង្ហើមខាងលើ (upper respiratory tract infection) និង មួយចំនួនតូចបណ្ដាលមកពីការប្រើប្រាស់សំលេងច្រើន។

សំលេងស្អក អាចបណ្តាលមកពីមូលហេតុផ្សេងៗទៀត ដូចជា៖

   – ដុំពក ឬគីស នៅនឹងបំពង់សំលេង (benign vocal cord nodules, cysts or polyps)

   – ការច្រាលជាតិអាស៊ីតក្រពះ (gastroesophageal reflux GERD)

   – អាលែកហ្ស៊ី

   – ការហឺតចូលនូវសារជាតិគីមី

   – ការជក់បារី

   – ជំងឺពកក

   – ការគ្រោះថ្នាក់ចំបំពង់សំលេង

   – វិបត្តិប្រព័ន្ធប្រសាទ (Parkinson’s disease and Stroke)

   – ដុំមហារីកបំពង់សំលេង (cancer of larynx)

“បើលោកអ្នកមានបញ្ហាទាក់ទងនឹងសំលេង សូមអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលឲ្យបានទាន់ពេលវេលា ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានបំពាក់នូវឧបករណ៍ថតឆ្លុះបំពង់សំលេងយ៉ាងទំនើប និងមិនមានការឈឺចាប់។” នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សិលា


ចែករំលែក៖