ខេត្តព្រៃវែង ៖ រូបអ្នកទោសមួយផ្នែកតូចដែលត្រូវបានដោះលែងឱ្យនៅក្រៅឃុំប៉ុន្មានថ្ងៃចុងក្រោយនេះ… ជាលើកឡើងបង្ហាញដោយ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្តព្រៃវែង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។
លោកស្នងការបញ្ជាក់លើផេកផ្លូវការថា ៖ ជួនកាលការប្រឹងប្រែងរបស់នគរបាលតែមួយផ្នែកមិនគ្រប់គ្រាន់អាចនឹងធ្វើឱ្យបទល្មើសស្អាតពីមូលដ្ឋានឡើយ ពួកនគរបាលយើងខ្ញុំពិតជាបានប្រឹងប្រែងខ្លាំងណាស់មួយរយៈនេះ ប្រឹងរហូតភ្លេចគិតពីគ្រោះថ្នាក់ដល់ខ្លួនឯងផងដែរ ។
លោកស្នងការបន្តថា ៖ ហេតុផលមួយចំនួន បានរុញឱ្យនគរបាលក្លាយជាមន្ត្រីមិនចេះច្បាប់ មិនចេះអក្សរ មិនចេះមិនយល់ ។ល។ នៅមានរូបភាពជាច្រើនទៀត ហត់នឹងបង្ហាញឱ្យអស់ ។ សូមប្រជាពលរដ្ឋនៅមូលដ្ឋានជួយពិនិត្យមើលមុខសញ្ញានេះផង និងសូមជួយផ្តល់ព័ត៌មានបន្ថែមទៀត បើពួកគាត់បន្តប្រព្រឹត្តបទល្មើស នោះនគរបាលយើងខ្ញុំនឹងខិតខំបង្ក្រាបបន្តទៀត បើទោះបីប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ ធ្វើរហូតគេលែងឱ្យធ្វើ…
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្តព្រៃវែង និយាយយ៉ាងខ្លីថា ៖ «ត្រូវចងចាំថា នគរបាលខេត្តព្រៃវែងមិនមែនជាអ្នកជម្ងឺសង្គមឡើយ!» ៕
ដោយ ៖ សិលា