ភ្នំពេញ ៖ សារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤
លោកជំទាវបណ្ឌិតអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់
នៅក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លានៃការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ដែលជា ព្រឹត្តិការណ៍សកល ហើយដែលមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសជាទិវារបស់អង្គការសហប្រជា ជាតិស្តីពី សិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំ យុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងអំពី វឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា នៅក្នុងការលើកកម្ពស់សមភាព យេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប។ តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្តីការ គណៈរដ្ឋមន្ត្រី ខ្ញុំនិងភរិយា សូមសម្តែងនូវអំណរសាទរឥតឧបមានិងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់យ៉ាងគោរព ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា សូមលោកជំទាវបណ្ឌិតប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរតរៀងទៅ។
នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលត្រូវបានចាត់ទុកថា ជាកាលានុវត្តភាពនិងកាតាលីករថ្មីមួយសម្រាប់ការសម្រេចបាននូវសមភាព យេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយបរិយាបន្ន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងកិច្ចការនារី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានផ្ដល់អនុសាសន៍ លើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្ដោតការយកចិត្តទុកដាក់លើ ការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេស ការបង្កើនការចូលរួមរបស់ស្ត្រីនិងក្មេងស្រីនៅក្នុង វិស័យឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការអប់រំចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។
នៅក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ រាជរដ្ឋាភិបាល ផ្តោតលើការកសាងសសរស្ដម្ភចំនួន៣សំខាន់ៗគឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។ ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ២០៣០ ក៏បានកំណត់អំពីការអភិវឌ្ឍធនធាន មនុស្សដោយកំណត់និស្សិតសាកលវិទ្យាល័យ៥០% ត្រូវបញ្ចប់ការសិក្សាក្នុងមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលនៅក្នុងនោះមាននិស្សិត៤០%ជាស្ត្រីនៅត្រឹមឆ្នាំ២០៣០។ ខួបលើកទី១១៣ នៃ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងត្រូវប្រារព្ធធ្វើឡើងក្រោមប្រធានបទ – ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល – ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រីនិងក្មេងស្រី ក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះ រាជរដ្ឋាភិបាល បានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាកាតាលីករថ្មីដ៏មានសារៈសំខាន់ដែលមានសក្តានុពល និងកាលានុវត្តភាពក្នុងការជំរុញផលិតភាពសេដ្ឋកិច្ចនិងសង្គម ការផ្តោតការយកចិត្តទុកដាក់លើការធានាឱ្យបាន នូវការកសាងអ្នកដឹកនាំឌីជីថល ដើម្បីជំរុញឱ្យការធ្វើអន្តរកម្មរបស់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងប្រព័ន្ធអេកូឡូស៊ី នៃសេដ្ឋកិច្ចនិងសង្គមឌីជីថលកាន់តែមានសក្តិសិទ្ធិភាព ក៏ដូចជាប្រសិទ្ធភាពនៃការងាររដ្ឋបាល ដោយផ្តោតលើ ការផ្តល់សេវាគ្រប់ប្រភេទ ដែលមានលក្ខណៈងាយស្រួលនិងកាន់តែខិតជិតប្រជាពលរដ្ឋ សំដៅធ្វើឱ្យជីវភាពរស់ នៅរបស់ស្ត្រីនិងក្មេងស្រី ព្រមទាំងគ្រួសារមានភាពល្អប្រសើរឡើងនិងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយ ភាពក្រីក្រនិងភាពងាយរងគ្រោះ។
ឆ្លៀតក្នុងឱកាសដ៏មង្គលាភិរម្យប្រពៃថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះតេនត្រ័យ គុណកែវទាំងបី វត្ថុសក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតាថែរក្សាឆ្នាំថោះ បញ្ចស័ក ព្រះនាម កិមិរាទេវី សូមព្រះអង្គតាមជួយថែរក្សា ការពារ អភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះលោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរនិងពរដ៏ប្រសើរថ្លៃថ្លាទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។
សូមលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា មេត្តាទទួលនូវអភិវន្ទនកិច្ចនិងគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំនិងភរិយា ៕
ដោយ ៖ សិលា