ខ្សែប្រយុទ្ធ Harry Kane រកបាន២គ្រាប់ជួយឲ្យ Bayern Munich យកឈ្នះក្រុម Lazio ក្នុងលទ្ធផល៣ទល់០ សរុបទាំង២ជើង៣ទល់១ ខណៈដែលក្រុម PSG ក៏បានឡើងទៅវគ្គបន្តដែរដោយយកឈ្នះក្រុម Real Sociedad ក្នុងលទ្ធផល២ទល់១ សរុបទាំង២ជើង៤ទល់១ ដោយក្រុមដែលឈ្នះទាំង២ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League រដូវកាលនេះ។
ការដេញតាមពីក្រោយលទ្ធផល ១–០ ពីជើងទី១ក្នុងទីក្រុងរ៉ូម ក្រុម Bayern មើលទៅយប់ដ៏ខកចិត្តមួយ រហូតដល់ការតែតបាល់បញ្ចូលទីរបស់ Kane ២គ្រាប់នៅនាទីទី៣៨ក្នុងតង់ទី១និងនាទីទី៦៦ក្នុងតង់ទី២ ខណៈដែល Thomas Muller រកបាន១គ្រាប់ដែរនៅចុងតង់ទី១នាទីទី៤៥+២។
Kane រកបានគ្រាប់បាល់សរុបក្នុងលទ្ធផល ៣–១ ពីចំងាយជិតបន្ទាប់ពីការស៊ុតរបស់ Leroy Sane ចូលទៅក្នុងប្រអប់គ្រោះថ្នាក់។ នេះគឺជាការផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍មួយរបស់ Bayern ហើយ Kane សង្ឃឹមថាលទ្ធផលអាចជួយផ្លាស់ប្តូរក្រុម Bayern បន្ទាប់ពីយុទ្ធនាការក្នុងស្រុកដ៏ជូរចត់មួយ។
ក្រុមរបស់លោក Thomas Tuchel កំពុងប្រឈមមុខនឹងរដូវកាលដំបូងដែលមិនមានពានរង្វាន់ធំចាប់តាំងពីឆ្នាំ២០១១–២០១២។ ទោះជាយ៉ាងណាក៏ដោយ ជ័យជម្នះនេះរក្សាក្តីសង្ឃឹមរបស់លោក Tuchel ក្នុងការផ្តល់ឱ្យ Bayern នូវពានរង្វាន់អឺរ៉ុបជាលើកទី៧ មុនពេលដែលអតីតគ្រូបង្វឹក Chelsea រូបនេះចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។
ចំណែកខ្សែប្រយុទ្ធ Kylian Mbappe បានបង្ហាញពីទម្រង់លេងដ៏ល្អជាមួយនឹងគ្រាប់បាល់២គ្រាប់ ខណៈដែលក្រុម Paris St-Germain បានកក់កៅអីធ្វើដំណើរទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League។
ជាមួយនឹងការធ្វើដំណើរទៅកាន់ទីក្រុង San Sebastian ត្រូវបានចាត់ទុកថាជាការប្រកួតជើងទី២ដ៏លំបាកសម្រាប់ PSG ខណៈដែល Mbappe ដែលបានយល់ព្រមចូលរួមជាមួយក្រុម Real Madrid នៅរដូវក្តៅនេះ។
ខ្សែប្រយុទ្ធបារាំងរូបនេះបានប្រែក្លាយនៅក្នុងទម្រង់លេងដ៏អស្ចារ្យដើម្បីរកបានគ្រាប់បាល់ទី២៧ និងទី២៨ របស់គាត់ក្នុងយុទ្ធនាការសម្រាប់ក្រុមរបស់លោក Luis Enrique ។ កីឡាករវ័យ២៥ ឆ្នាំរូបនេះបានរកគ្រាប់បាល់នៅនាទីទី១៥ និងនាទីទី៥៦។
១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Real Sociedad រកបាននៅនាទីទី៨៩ ជាការស៊ុតរបស់កីឡាករ Mikel Merino ជិតនឹងចប់ការប្រកួត។ ការចាប់ឆ្នោតសម្រាប់ការប្រកួតវគ្គ៨ចុងក្រោយធ្វើឡើងនៅថ្ងៃសុក្រទី១៥ ខែមីនា ខាងមុខនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)