ភ្នំពេញ ៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ដែលបានធ្លាក់ពីលេីផ្ទះចូលប្រហោងជញ្ជាំងផ្ទះជាប់អស់ជាច្រេីនម៉ោង ពេលនេះត្រូវបានក្រុមសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពលតូចលេខ៧០ ជួយសង្គ្រោះបានហេីយ នៅវេលាម៉ោង ១០យប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ ។
ក្នុងករណីនេះបានកេីតឡេីងតាំងពីវេលាម៉ោង ៦:៣០នាទីល្ងាចនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្នុងករណីនេះ បងប្អូនប្រជាពលរដ្ឋបានសម្ដែងការអាណិតក្មេងស្រីណាស់ តែក៏សូមសរសើរ និងអរគុណជាខ្លាំង ដល់ក្រុមសង្គ្រោះ៧១១ និងអាជ្ញាធរមានសមត្ថកិច្ច ដែលបានរួមគ្នាជួយសង្គ្រោះក្មេងស្រីដោយជោគជ័យ ។
ក្រោយជួយសង្គ្រោះបានភ្លាម, ក្មេងស្រីរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម ដើម្បីជួយសង្គ្រោះអាយុជីវិតផងដែរ ៕
ដោយ ៖ ភារ៉ា ដង្កោ