ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យតារាចម្រៀង ម៉ៅ ហាជី លុបបទចម្រៀងដែលយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix និងត្រូវសុំទោសជាសាធារណៈ និងចេញលិខិតព្រមានថែមទៀត ។ ថ្លែងប្រាប់សារព័ត៌មាន លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានឲ្យគាត់ដកបទចម្រៀងចេញ និងឲ្យសុំទោសជាសាធារណៈ។ យើងក៏នឹងធ្វើលិខិតព្រមានផងដែរ»។
សូមបញ្ជាក់ថា ៖ ភ្លាមៗ! ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ មានចំណាត់ការជាបន្ទាន់ គឺបានប្រាប់ទៅតារាចម្រៀង ម៉ៅ ហាជី ត្រូវលុបបទចម្រៀង ដែលយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ខូចទម្រង់ដើម និងត្រូវសុំទោសជាសាធារណៈ ហើយក្រសួងក៏នឹងធ្វើលិខិតព្រមានផងដែរ។
សូមជម្រាបថា លោក ម៉ៅ ហាជី បានរងការរិះគន់ពីមហាជន បន្ទាប់ពីចេញបទយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ខូចទម្រង់ដើម។
តាមរយះលោក ម៉ៅ ហាជី ចេញបទយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ខូចទម្រង់ដើម លើបណ្តាញសង្គមបានរិះគន់ថា៖
-ចប់ហើយ បែកអស់ហើយ
-ចាប់អ្នកនិពន្ធដាក់គុក
-អនិច្ចាណាស់
-អស់គំនិតបង្កើតថ្មី
-អាហ្នឹងចេញមកខុសគេរហូត
-ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បទចម្រៀងនេះត្រឹមត្រូវឬទេ
-អ្នកនិពន្ធសាច់ភ្លេងប្រហែលមិនទាន់ចាប់កំណើត
-ជូនពរអ្នកនិពន្ធកែទម្រង់ដើមបែបឥតខួរវាស់កម្ពស់ឆាប់ៗ
-ឆ្គួតអស់ហើយ លុបចេញទៅ ៕
ដោយ ៖ សិលា