ព័ត៌មានទាន់ហេតុការណ៍៖

“ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្ម ឌីជីថល”និងប្រកាសដាក់ឲ្យប្រើ ប្រាស់ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងការពារជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧  ខែមីនា ឆ្នាំ២០២៤  នេះនៅទីស្តីការក្រសួងការពារជាតិ បានរៀបចំពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៣ និង ពិធីប្រកាសដាក់ឱ្យប្រើប្រាស់  ផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេន ឌ័រក្រសួងការពារជាតិឆ្នាំ២០២៤- ២០២៨ ក្រោមអធិបតីភាព  នាយឧត្តមសេនីយ៍ ទៀ  សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ និងលោកជំទាវ មានសមាជិក សមាជិកា ចូលរួមសរុប ១០៥ ០ នាក់ ។

បន្ទាប់ពីសន្ទរក ថាស្វាគមន៍របស់ លោកស្រី នាយឧត្តមសេ នីយ៍ដាំ  ដារីនី  រដ្ឋលេខាធិការ ក្រសួងការពារជាតិលើកឡើងអំពីវឌ្ឍនភាពការងាររបស់យោធិននារីទូទាំងកងយោធពលខេមរភូមិន្ទ(ខ.ភ.ម)រួច មក  អង្គពិធីសំណេះសំណាលនោះដែរ  នាយឧត្តមសេនីយ៍ ទៀ  សីហា  គូសបញ្ជាក់ថាៈ ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ រៀបចំប្រារព្ធពិធីដ៏មានសារៈសំខាន់នាពេល នេះដើម្បីរំព្ញកពីភាពអង់ អាចក្លាហាន នៃការតស៊ូទាមទារសិទ្ធិសេរីភាពស្មើគ្នារបស់នារី និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិ ទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាច និងតម្លៃយោធិននារីគ្រប់រូបនៅក្នុង(ខ.ភ.ម) ។                   

លោកថ្លែងកោតសរសើរដោយស្មោះ ចំពោះយោធិននារីគ្រប់រូប ដែលកន្លងមក បំពេញបេសកកម្មប្រកបដោយភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបសគ្គ ចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ សន្តិ ភាព បូរណភាពទឹកដី និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពល រដ្ឋ ។

លោក បន្តទៀតថាៈ រាជរដ្ឋាភិបាលនីតិកាលទី ៧ ក្រោមការ ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈគោល នយោបាយ និងយុទ្ធសា ស្ត្របញ្ចកោណដំណាក់កាលទី១ តាម រយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម មានអារ្យធម៌ខ្ពស់ប្រកប ដោយ សីលធម៌ សមធម៌ និងបរិយាបន្ន ក្នុងនោះស្ត្រីគឺជាស្នូល ។

នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ផ្តាំផ្ញើចំពោះមេប ញ្ជាការ មេបញ្ជាការរង តាមបណ្តាកងឯកភាព នៃ(ខ.ភ.ម) ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ដល់យោធិននារី គ្រប់កងឯកភាព ត្រូវបន្តផ្តល់ឱកាសនិងបង្កលក្ខណៈឱ្យនារី បង្កើនសមត្ថ ភាពចំណេះដឹង និងបំពេញតួនាទីភារកិច្ចឱ្យកាន់តែប្រសើរឡើង ត្រូវផ្ដោតការយកចិត្តទុក ដាក់លើការធានា នូវការកសាងអ្នកដឹក នាំឌីជីថល ពិសេសចំពោះយុវជនបន្តវេន  ដើម្បីជំរុញឱ្យការធ្វើអន្តរកម្មរបស់យោធិនគ្រប់ រូប នៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃសេដ្ឋ កិច្ចនិងសង្គមឌីជីថលកាន់ តែមាន ប្រសិទ្ធភាពនិងសក្ដិសិទ្ធភាព ។ ក្នុងនោះយុទ្ធនារីត្រូវបន្តរក្សាប្រពៃ ណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ លើក កម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួ សារខ្មែរឱ្យបានគង់វង្ស ក៏ ដូចជាការលើកកម្ពស់អត្ថប្រយោជន៍ សិទ្ធិអំណាច និងសេចក្តីថ្លៃថ្នូររបស់នារីក្នុង(ខ.ភ.ម)ទាំងមូលផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖