ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដី​ជូនដំណឹង​ស្តី​ពី​ការ​បិទ​ចរាចរណ៍​រថយន្ត​ធុន​ធ្ងន់​គ្រប់​ប្រភេទ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២១​ ចាប់​ពី​វេលា​ម៉ោង​០៖០០នាទី​ រំលង​អាធ្រាត្រ​ រហូត​ដល់​វេលា​ម៉ោង​១៣៖០០នាទី​រសៀល​ ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​២០២៤

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​កណ្ដាល​ នៅព្រឹកថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដី​ជូនដំណឹង​ស្តី​ពី​ការ​បិទ​ចរាចរណ៍​រថយន្ត​ធុន​ធ្ងន់​គ្រប់​ប្រភេទ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២១​ ចាប់​ពី​វេលា​ម៉ោង​០៖០០នាទី​ រំលង​អាធ្រាត្រ​ រហូត​ដល់​វេលា​ម៉ោង​១៣៖០០នាទី​រសៀល​ ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​២០២៤។ 

នៅក្នុងសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការបិទចរាចរណ៍រថយន្ត ដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីចំណុចគ.ម៧+៥៨០(ស្ពានរំលងផ្លូវ ក្រវាត់ក្រុងទី៣) ដល់គម៤៦+៧១០ (ស្ពានកោះធំ) ស្ថិតក្នុងក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល ចាប់ពីវេលាម៉ោង ០០០នាទីរំលងអធ្រាត្រ រហូតដល់វេលាម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីរៀបចំកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីពេទ្យតេជោសែនកោះធំ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបដិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុនី។

សម្រាប់រថយន្តធុនធ្ងន់ដែលមានបំណងធ្វើដំណើរឆ្លងកាត់ទៅមក ក្រុងតាខ្មៅ-ស្រុកកោះធំ សូមធ្វើការវាងតាមផ្លូវខេត្តលេខ ១១០ ដោយឆ្លងកាត់តាមស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ ត្រង់ គម២+១៥០ ឬស្ពានផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់គ.ម៧+៥៨០ និងស្ពានមិត្តភាពកម្ពុជា-ចិន កោះធំត្រង់ គ.ម៤៦+៧១០ ដោយឡែកយានយន្តធុនស្រាលអាចធ្វើចរាចរណ៍បានជាធម្មតា។

អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន និងសូម ការយោគយល់អធ្យាស្រ័យ ដោយជួយចូលរួមសហការអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកប ដោយប្រសិទ្ធភាពខ្ពស់ ៕

ដោយ៖ ស តារា


ចែករំលែក៖