ភ្នំពេញ៖ បុរសម្នាក់បានយកខ្សែភ្លេីងរាយឆក់ត្រីនៅត្រពាំងក្រោយផ្ទះដេីម្បីយកត្រីធ្វេីម្ហូបតែបែរជាភ្លាត់ស្នៀតខ្សែភ្លេីងមានតំណឆក់ខ្លួនឯង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល។
ជនរងគ្រោះឈ្មោះ ស៊ិន រដ្ឋា ភេទប្រុសអាយុ៣១ឆ្នាំ មុខបរនៅផ្ទះ ស្នាក់នៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានរាយខ្សែភ្លេីងដេីម្បីឆក់ត្រីនៅត្រពាំងទឹកខាងក្រោយផ្ទះ ដោយម្តាយនិងកូនតូចចាំដកខ្សែភ្លេីងនៅខាងលេី ហេីយជនរងគ្រោះចុះទៅឆក់ត្រីក្នុងទឹក។ បន្ទាប់មកដោយសារតែខ្សែភ្លើងមានតំណក៏ឆក់បណ្តាលឱ្យជនរងគ្រោះដួលត្រាំក្នុងទឹក។ បន្ទាប់មកម្តាយក៏ចាប់ដកខ្សែភ្លេីង រួចចុះទៅស្រង់និងស្រែកឱ្យអ្នកជិតខាងនាំគ្នាជួយស្រង់មកលេីគោក ហេីយបានទាក់ទងទៅក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ ដេីម្បីជួយសង្គ្រោះខណៈក្រុមគ្រូពេទ្យទៅដល់បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហេីយទេីបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យជាក់ស្តែង រួចប្រគល់សពទៅឱ្យក្រុមគ្រួសារចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ