ព័ត៌មានទាន់ហេតុការណ៍៖

យានយន្តល្មើសចំនួន ៣១០គ្រឿង​ ត្រូវ​បានផាកពិន័យតាមអនុក្រឹត្យលេខ៣៩​ ទូទាំងប្រទេស​នាថ្ងៃទី​០៨​មីនា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ​២០២៤នេះ​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ រកឃើញយានយន្តល្មើសចំនួន ៣១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា​។ 

  របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ ចំនួនគោលដៅសរុប ១១៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣២១គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ៧២គ្រឿង និងម៉ូតូ ២៣៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣១០គ្រឿង រថយន្តធំ ១០គ្រឿង រថយន្តតូច ៧២គ្រឿង និងម៉ូតូចំនួន ២២៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

ជាមួយគ្នានោះ​ នាយកដ្ឋាននគរបាលចរាចរណ៍​ ក៏បានបង្ហាញ​លទ្ធផលរយៈពេល ០៨ថ្ងៃ ពីថ្ងៃទី០១-០៨ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៤,៣៣០គ្រឿង រថយន្តធំ ១៤៩គ្រឿង រថយន្តតូច ១,១៧៥គ្រឿង ម៉ូតូ ៣,០០៦គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,៣៥៧គ្រឿង, រថយន្តធំ ៥៣គ្រឿង, រថយន្តតូច ៧១៦គ្រឿង និងម៉ូតូ ២,៥៨៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

នាយកដ្ឋាននគរបាលចរាចរណ៍​ បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖ តារា​


ចែករំលែក៖