ព័ត៌មានទាន់ហេតុការណ៍៖

សាលារៀនត្រូវបានវាយប្រហារ សិស្សនីហ្សេរីយ៉ាជិត 300 នាក់ត្រូវបានចាប់ពង្រត់

ចែករំលែក៖

ខ្មាន់កាំភ្លើងបានវាយប្រហារសាលារៀនមួយនៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា ដោយចាប់បានសិស្សយ៉ាងហោចណាស់ ២៧៨នាក់។ នេះជាការចាប់ជំរិតទ្រង់ទ្រាយធំលើកទីពីរក្នុងប្រទេសអាហ្វ្រិកខាងលិចក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង។
យោងតាម Guardian អាជ្ញាធរដំបូងបាននិយាយថា សិស្សជាង ១០០នាក់ត្រូវបានចាប់ខ្លួនជាចំណាប់ខ្មាំង។ ទោះបីជាយ៉ាងណាក៏ដោយ លោក Sani Abdullahi ដែលជានាយកសាលាបាននិយាយថា ចំនួនអ្នកបាត់ខ្លួនសរុបបន្ទាប់ពីរាប់រួច គឺមានចំនួន 287 នាក់។
អភិបាលរដ្ឋ Kaduna លោក Uba Sani បានប្រាប់ប្រជាជនកាលពីថ្ងៃទី 7 ខែមីនាថា “យើងធានាថាកុមារគ្រប់រូបនឹងត្រឡប់មកវិញ។ យើងកំពុងធ្វើការជាមួយភ្នាក់ងារសន្តិសុខ” ។
ការចាប់ពង្រត់សិស្សនៅតាមសាលារៀននៅភាគខាងជើងប្រទេសនីហ្សេរីយ៉ាបានកើតឡើងជាញឹកញាប់ ហើយបានក្លាយជាក្តីបារម្ភចាប់តាំងពីឆ្នាំ 2014 នៅពេលដែលក្រុមជ្រុលនិយមមូស្លីមបានចាប់ពង្រត់សិស្សសាលាជាង 200 នាក់នៅក្នុងភូមិ Chibok ក្នុងរដ្ឋ Borno ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការចាប់ជំរិតបានកើតមានជាទូទៅនៅភាគពាយព្យ និងភាគកណ្តាលប្រទេសនីហ្សេរីយ៉ា ដែលក្រុមប្រដាប់អាវុធរាប់សិបនាក់តែងតែកំណត់គោលដៅអ្នកភូមិ និងអ្នកទេសចរទាមទារប្រាក់លោះដ៏ធំ៕ ដោយ៖ ធីរីណា

រូប​ថត​៖ the guardian


ចែករំលែក៖