ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៧នាក់ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណីទូទាំងប្រទេសនាថ្ងៃទី៨ មីនាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ សូម​យុវជន​-យុវតី​គ្រប់រូប​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៤៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២៤ម្សិលមិញនេះ​! ។

ជាក់ស្ដែង​ក្នុងចំណោមជនសង្ស័យចំនួន ៤៧នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ១៤នាក់ (ស្រី ២នាក់),ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៧នាក់ (ស្រី ៣នាក់),និងប្រើប្រាស់ ៤ករណី ឃាត់ ១៦នាក់ (ស្រី ២នាក់) ។

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៨ ខែមីនា រួមមាន៖  មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៣៤,៥៧ក្រាម,​ មេតំហ្វេតាមីន(Wy) ស្មេីនិង​ ០,២០ក្រាម,​ កេតាមីន(Ke) ស្មេីនិង​ ១០,០២ក្រាម,​ និងអុិចស្តាសុី(mdma) ស្មេីនិង​ ៨៣,០៦ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិ ៖ ៨អង្គភាព 

*១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ១០នាក់ ស្រី ២នាក់ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៨៧,៦៣ក្រាម, Ke ៨,៥២ក្រាម និងMDMA ៨៣,០៦ក្រាម។

*២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ២ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ២៣,៦៦ក្រាម។

*៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៩ក្រាម។

*៤ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១៩,៣៦ក្រាម។

*៥ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

*៦ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ០,៣០ក្រាម។

*៧ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ៣នាក់ ចាប់យកKe ១,៥០ក្រាម។

*៨ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១នាក់ ចាប់យកIce ២,២៦ក្រាម។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ១អង្គភាព

*១ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,០៧ក្រាម និងWy ០,២០ក្រាម៕

ដោយ៖ តារា


ចែករំលែក៖