ភ្នំពេញ ៖ កម្មករកម្មការិនីរោងចក្រY&W បានធ្វើកូដកម្មទាមទារតវ៉ា នាវេលាម៉ោង៨:០០នាទីព្រឹក ថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៤ នៅខាងមុខរោងចក្រស្ថិតនៅផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ការធ្វេីកូដកម្មនេះ មានកម្មករកម្មការិនីរោងចក្រ Y&W មកប្រមូលផ្តុំគ្នាធ្វើការទាមទារតវ៉ានៅខាងមុខរោងចក្រមានចំនួនប្រហែល៥០០នាក់ លើចំនួនកម្មករសរុប៤.០០៩នាក់ស្រី២.៦៣៦នាក់ ដែលដឹកនាំដោយប្រធានសហព័ន្ធសហជិបសេរីដើម្បីកម្មករខ្មែរ លោកជួន ប៊ុនថុល ។
ក្នុងគោលបំណងរបស់កម្មករកម្មការិនីមកចូលរួមទាមទារតវ៉ាមានលក្ខខ័ណ្ឌទាមទារចំនួន០៥ចំណុចរួមមាន ៖
១/ ស្នើសុំអោយខាងរោងចក្របើកប្រាក់ឈ្នួលចុងក្រោយតាមមាត្រា(១១៦)។
២/ស្នើសុំអោយខាងរោងចក្របើកប្រាក់ជួសការសម្រាកប្រចាំឆ្នាំតាមមាត្រា(១៦៦.១៦៧)។
៣/ស្នើសុំអោយរោងចក្របើប្រាក់បំណាច់អតីតភាពដែលនៅសល់តាមមាត្រា(៩៨ថ្មីប្រកាស៤៤៣)។
៤/ស្នើសុំអោយរោងចក្របើប្រាក់ជូនដំណឹងមុនមាត្រា(៧៥)(៧៧)(៧៩)។
៥/ស្នើសុំអោយរោងចក្របើលុយសងជំងឺចិត្តជូនកម្មករកម្មការិនីតាមមាត្រា(៩១ថ្មី)។
បច្ចុប្បន្ននេះ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញកំពុងជួយសម្របសម្រួល និងរកដំណោះជូនបងប្អូនកម្មករកម្មការិនី ឲ្យល្អប្រសេីរឡេីងវិញ ៕
ដោយ ៖ ភារ៉ា ដង្កោ