ព័ត៌មានទាន់ហេតុការណ៍៖

សូមបើកបរដោយគោរពច្បាប់ និងស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច..!

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៩​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​សារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​របស់​លោកយ៉ាងដូច្នេះថា៖​ អតីតកាល គឺជាអនុស្សាវរីយ៍ ដែលធ្វើឱ្យយើងដឹងពីការបាត់បង់ឱកាសល្អៗជាច្រើន។ អនុស្សាវរីយ៍ល្អៗបច្ចុប្បន្ន នឹងក្លាយជាអតីតកាល នៃអនុស្សាវរីយ៍ល្អៗ។ 

នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​អ្នក​នាំពាក្យ​ បានភ្ជាប់នៅរូបភាព​ចំនួន​៤សន្លឹក​ ដែលសុទ្ធតែជារថយន្ដ​ខូចខ្ទេច​ខ្ទីត្រូវបានគេយកមកដាក់ធ្វេីជា​ផ្លាកសញ្ញា​ក្នុងការបេីកបរល្បឿនកំណត់គីឡូដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​។ 

ដូច្នេះ​លោកអ្នកនាំពាក្យ​ ក៏បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់គ្នា​សូមបើកបរដោយគោរពច្បាប់ និងស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច..!​ #ថ្ងៃនេះថ្ងៃស្អែកសូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍🙏

គួរជម្រាបជូនថា​ កម្លាំងនគរបាលគ្រប់ខេត្ត-ក្រុង-ស្រុក​ នៃព្រះរាជាណាចក្រកម្ពុជា​ បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន អប់រំណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ និងធ្វើការអប់រំណែនាំដល់អ្នកបើកបរដែលដាក់តាំងភ្លើងបំភ្លឺផ្លូវខុសលក្ខណៈបច្ចេកទេស,ពាក់មួកការពារសុវត្ថិភាព និងខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ គ្រប់ពេលដែលធ្វើដំណើរ ។

ដូច្នេះ​ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕

ដោយ​៖ តារា​


ចែករំលែក៖