ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រតែងតាំងសម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ចែករំលែក៖

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងសម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់  ស៊ីសុវត្ថិ  ធម្មិកោ  ជាសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។

សូមជម្រាបថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ អង្គរដ្ឋសភាបានបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភាចំនួន ២រូប គឺលោក សុខ ឥសាន និងលោក ហេង ហាលីម ជាសមាជិកព្រឹទ្ឋសភានីតិកាលទី៥។ ដោយលោក សុខ ឥសាន ទទួលបានសំឡេងព្រម ចំនួន ១១៣ លើវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំ១១៣រូប លោក ហេង ហាលីម ទទួលបានសំឡេងព្រមចំនួម ១១២ លើវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំ ១១៣រូប ។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន ៤ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបកល្សកម្លាំងជាតិ ។ 

សមាជិកព្រឹទ្ធសភាមានចំនួន ៦២រូប ក្នុងនោះ ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ  ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប និង ៥៨រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់៕

ដោយ៖ តារា


ចែករំលែក៖