ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីអុីស្រាអែលនិយាយថា លោកបានសម្លាប់យុទ្ធជនហាម៉ាស់១៣.០០០នាក់ដោយប្តេជ្ញាឆ្លងកាត់បន្ទាត់ក្រហម

ចែករំលែក៖

នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ (១០ មីនា) ថា យ៉ាងហោចណាស់ “ភេរវករ” ចំនួន ១៣.០០០ នាក់ ស្ថិតក្នុងចំណោមជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមរបស់អុីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយប្តេជ្ញាបន្តការវាយលុក បើទោះជាមានការជំទាស់ “ពីសហរដ្ឋអាមេរិក”ក្តី។
យោងតាមស្ថិតិរបស់អុីស្រាអែល ប្រជាជនប៉ាឡេស្ទីនជិត 31.000 នាក់ត្រូវបានសម្លាប់នៅហ្គាហ្សាក្នុងអំឡុងពេលសង្រ្គាមប្រាំខែដែលបានចាប់ផ្តើមបន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស់បានវាយប្រហារអុីស្រាអែលកាលពីថ្ងៃទី 7 ខែតុលាដោយបានសម្លាប់មនុស្ស 1,200 នាក់និងចាប់យកកុមារចំនួន 253 នាក់។
អាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សាមិនបានចែករំលែកចំនួនអ្នកស្លាប់រវាងជនស៊ីវិលនឹងក្រុមឧទ្ទាមហាម៉ាស់ទេ ប៉ុន្តែបាននិយាយថា ៧២% នៃអ្នកស្លាប់គឺជាស្ត្រី និងកុមារ។ ក្រុមហាម៉ាស់់ក៏បានច្រានចោលការអះអាងរបស់អុីស្រាអែលអំពីចំនួនអ្នកប្រយុទ្ធរបស់ខ្លួនដែលត្រូវបានសម្លាប់។
លោក Netanyahu បានប្រាប់មជ្ឈមណ្ឌលព័ត៌មានអាល្លឺម៉ង់ Axel Springer ដែលជាម្ចាស់ Politico, Bild និង Welt TV ថាការពង្រីកការវាយលុករបស់អុីស្រាអែលលើ Rafah នៅតំបន់ភាគខាងត្បូងនៃ Gaza គឺជាគន្លឹះក្នុងការកម្ចាត់ក្រុមហាម៉ាស់។
កាសែត Bild បានដកស្រង់សម្តីលោកនាយករដ្ឋមន្ត្រី Netanyahu ថា “យើងជិតដល់ជ័យជម្នះហើយ… យើងនឹងចាប់ផ្តើមសកម្មភាពយោធាប្រឆាំងនឹងកងវរសេនាតូចភេរវករដែលនៅសេសសល់នៅ Rafah ដោយនៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ”៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖