ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ពាក្យសម្ដីបន្តិចន្តួចសោះ​ក្លាយជា​ហិង្សា​ ខណៈ​បុរសម្នាក់​ដេកពេទ្យ​ រីឯ​បុរស​ពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់វាយខ្នោះ​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៤នេះថា​ ដោយសារ​តែ​ទំនាស់ពាក្យសម្ដីបន្តិចន្តួចសោះ​ បានធ្វើឱ្យបុរសម្នាក់​ត្រូវ​បាន​គេដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ ខណៈ​បុរស​ពីរនាក់ក្លាយជាជនសង័្ស​យ​ ក៏ត្រូវកម្លាំងសមត្ថកិច្ចនគរបាលចុះទៅឃាត់ខ្លួនយកមកអនុវត្តតាមច្បាប់នៅស្រុកភ្នំព្រឹក។ 

ករណី​ហិង្សា​នេះ​ បានកេីតឡេីង​កាលពីថ្ងៃទី១០ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង ៥០ នាទី មានករណីហិង្សា ដោយចេតនាមានស្ថាន ទម្ងន់ទោស(ប្រើប្រាស់ដំបង កើតឡើង ០១ លើក នៅចំណុចក្រុមទី០៥ ភូមិភ្នំប្រាំពីរ ឃុំ បួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលករណីនេះ បង្កដោយជន​សង្ស័​យចំនួន ០២ នាក់ឈ្មោះ ស៊ី សុផា ភេទប្រុស  មុខរបរកម្មករនិងឈ្មោះ វ៉េត សាវៀត ភេទប្រុ​ស អាយុ ៣១ ឆ្នាំ មុខរបរជា កម្មករ ទាំង០២នាក់ រស់នៅ​ភូមិ ភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានធ្វើសកម្មភាពប្រើប្រាស់ដំបងវាយទៅលើជនរងគ្រោះ ឈ្មោះ សុត វើន ភេទប្រុសអាយុ៣៨ ឆ្នាំ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុភ្នំព្រឹក ខេត្តបាត់​ដំបង មុខរបរ ជាកម្មករ ដូចគ្នាបណ្តាលឱ្យរងបួស ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកសំពៅលូន។

ក្រោយកើតហេតុក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកដែលមាន លោកវរសេនីយ៍ទោ ហេង បារាំង អធិ​ការនគរបាលស្រុក និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ខាងលើនិងនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ។ 

ក្រោយពេលសាកសួររួច ជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា ពួក ខ្លួន ពិតជាបានធ្វើស​កម្មភាព ប្រើប្រាស់ដំបងវាយទៅលើជនរងគ្រោះប្រាកដមែន ដោយមូលហេតុទំនាស់ពាក្យសម្តី នៅចំណុចក្រុមទី០៥ ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៤

-វត្ថុតាងដកហូតមាន ៖ 

១-ដំបងឈើប្រវែងសរុប ៩៦ សង់ទីម៉ែត្រ ទំហំ ៨ សង់ទីម៉ែត្រ ចំនួន ០១ ដើម ។ 

២-បំណែកកំណាត់ឬស្សីចំនួន ០៣ កំណាត់ ។ 

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ​ ត្រូវ​បានសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការតាមនីតិវិធី ច្បាប់ ៕

ដោយ៖ អរុណរះ


ចែករំលែក៖