ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង របស់សហភាពសហព័ន្ធយុវជនកម្ពុជា ស្តីពី «កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក.» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ និងទី១៤ ខែមីនា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) UNION OF YOUTH FEDERATIONS OF CAMBODIA (UYFC) បានសេចក្តីជូនដំណឹង ស្តីពី “កិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា” ។ 

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សមាជិក សមាជិកា សាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា៖ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកិច្ចប្រជុំ គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីពិនិត្យ ពិភាក្សា ស្តាប់នូវវឌ្ឍនភាពការងារ បញ្ហា ប្រឈម និងដំណោះស្រាយ ដើម្បីធ្វើការបូកសរុបលទ្ធផលការងារ កំណត់អាទិភាព និងទិសដៅសកម្មភាពបន្ត។ ដំណើរការនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. នឹងប្រព្រឹត្តទៅដូចខាងក្រោម៖

-កាលបរិច្ឆេទ ថ្ងៃពុធទី១៣ ដល់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤

-ទីតាំង សាលសន្និសីទនៃសណ្ឋាគារ សុខាភ្នំពេញ

-អធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

សមាសភាពចូលរួម ៖

១) ឯកឧត្តម លោកជំទាវ អនុប្រធាន ស.ស.យ.ក.

២) ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក.

៣) ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ស.ស.យ.ក.

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសមាជិក សមាជិកា សាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបជាព័តមាន។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងក្រុមការងារផ្សព្វផ្សាយ និងព័ត៌មានតាមរយៈ លេខទូរសព្ទ៖ ០១០ ៣៦២ ៣៩០ ឬ ០៩៦ ៤៥៣ ៥៤៤៥ ៕

ដោយ ៖ សិលា


ចែករំលែក៖