ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងឃ្លាំងលួចផលិតបារីខុសច្បាប់មួយកន្លែង​យីហោ” អិលខេហ្សិតអេចអេសធី ( LKZ HST STORE )” ស្ថិតនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដែលកំពុងបេីកដំណើរការផលិតយ៉ាងសកម្ម ​មិនទាន់ឃេីញមាន​អាជ្ញាធរ​ ឫមន្រ្តីជំនាញណា​ចុះបង្រ្កាប​នោះទេ?

ចែករំលែក៖

ខេត្ត​តាកែវ​៖​ យោងតាម​សេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋ​រស់​ក្បែរភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បានលួចបង្ហេីបប្រាប់នៅរសៀលថ្ងៃទី១១​ ខែមីនា​ ឆ្នាំ​២០២៤នេះថា៖​ ពួក​គាត់​សង្កេតឃេីញទីតាំងឃ្លាំងលួចផលិតបារីខុសច្បាប់មួយកន្លែង​យីហោ” អិលខេហ្សិតអេចអេសធី ( LKZ HST STORE )” ស្ថិតនៅក្នុងភូមិ​របស់ពួកគាត់កំពុងលួចបេីកដំណើរការផលិតបារីយ៉ាងសកម្ម ​ដោយមិនទាន់ឃេីញមាន​អាជ្ញាធរ​ ឫមន្រ្តីជំនាញណា​ចុះបង្រ្កាប​នោះទេ?

សេចក្ដីរាយការណ៍​ដដែល​បន្តថា​ ឈ្មួញដែលជាម្ចាស់ឃ្លាំងលួចផលិតបារីខុសច្បាប់នេះ គឺជាថៅកែជនជាតិចិន​ បច្ចុប្បន្ន​ឃេីញក្រុមឈ្មួញទាំងនោះកំពុងសម្រុកផលិតបារី ដើម្បីនាំចេញទៅប្រទេសជិតខាងតាមច្រកព្រំដែន ក្នុងភូមិសាស្ត្រខេត្តតាកែវ។

ប្រជាពលរដ្ឋខ្សឹបថា ទីតាំងផលិតបារីខាងលើនេះ ឃេីញមានរថយន្តប្រភេទទូរ​ឃ្លុប​ ក៏ដូចជារថយន្តទ្រង់ចេញចូលៗជារៀងរាល់ថ្ងៃ រួចហើយរថយន្តទាំងនោះ​ ក៏បានធ្វេីដំណេីរឆ្ពោះទៅតាមផ្លូវជាតិលេខ២ ចូលទៅទីរួមខេត្តតាកែវ​ ទំនងជានាំចេញទៅប្រទេសវៀតណាម តាមច្រកភ្នំដិនស្រុកគិរីវង់ ឬច្រកស្រុកបុរីជលសារ? ប្រភពដដែលបន្តថា​ មិនតែប៉ុណ្ណោះ​ទីតាំងផលិតបារីនេះ​ មានការយាមកាមយ៉ាងម៉ត់ចត់តឹងរ៉ឹង​ពីក្រុម​សន្តិសុខ​ ដោយមិនអនុញ្ញាតឱ្យមានប្រជាពលរដ្ឋណាម្នាក់ចេញ,ចូលដើរក្បែរនោះឡេីយ។ 

ជុំវិញករណីនេះដែរ​ អង្គភាពកាសែតនគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​ នៅរសៀល​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានធ្វេី​ការទំនាក់ទំនងទៅ​លោកឧត្តមសេនីយ៍ទោ​ ឈាង​ ផាន់ណារ៉ា​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​តាកែវ​ ដេីម្បីសាកសួរ​ព័ត៌មាន​លម្អិត​តាមរយៈ​ប្រព័ន្ធ​តេឡេ​ក្រាម​ផ្លូវការ​របស់​លោក​ ប៉ុន្តែ​លោកមេីលហេីយ​ មិន​មានការឆ្លេីយតប។ 

ដោយឡែក​លោក​ អ៊ូច ភា អភិបាល នៃគណ:អភិបាលខេត្ត តាកែវ អង្គភាព​យេីង​ ព្យាយាម​ទំនាក់ទំនងតាម​រយៈប្រព័ន្ធ​តេឡេ​ក្រាម​​ទៅ​លោកដែរ​ ប៉ុន្តែ​មិនមានការឆ្លេីយតប។ 

ជាមួយគ្នានេះ​ ប្រជាពលរដ្ឋ​ ក៏បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ ជាពិសេស​គឺ​លោក​ អ៊ូច ភា អភិបាល នៃគណ:អភិបាលខេត្ត តាកែវ មេត្តាជ្រាបជាព័ត៍មាន​ នឹងមានវិធានការក៏ដូចជាចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមេីលទីតាំងខាងលេីនេះជាក់ស្ដែងផងដែរ។ 

ដោយឡែក​ជុំវិញករណីនេះដែរ​ អង្គភាព​យេីង​រង់ចាំ​ការបំភ្លឺ​បកស្រាយ​របស់​អាជ្ញាធរ​មូលដ្ឋាន​ ប្រសិន​បើ​ចង់​ឆ្លើយ​តប​ជាមួយ​អង្គភាព​៕

ដោយ​៖តារា​


ចែករំលែក៖