ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១១ មីនា ចំនួន ២៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥០នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥០ នាក់ (ស្រី ០៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៥០នាក់ រួមមាន ៖

+ជួញដូរ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៧នាក់(ស្រី ៣នាក់)

+ប្រើប្រាស់ ១១ករណី ឃាត់ ៣១នាក់(ស្រី ១នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែមីនា រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ៣០,៦៦ក្រាម។

-មេតំហ្វេតាមីន(Wy) = ០,០៩ក្រាម។

-អុិចស្តាសុី(mdma) = ២៣,៥៨ក្រាម។

លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ០៩អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកWy ០,០៩ក្រាម និងMDMA ២៣,៥៨ក្រាម។

២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ០,១៦ក្រាម។

៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២០ក្រាម។

៤ / កណ្តាល៖ រក្សាទុក ៤ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥,៨១ក្រាម។

៥ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១០នាក់ ស្រី ១នាក់ ចាប់យកIce ២,០៧ក្រាម។

៦ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៣៥ក្រាម។

៧ / ពោធិ៍សាត់៖ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,២០ក្រាម។

៨ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់ ចាប់យកIce ១៦,៦០ក្រាម។

៩ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥,២៧ក្រាម។

PM : ១អង្គភាព

១ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់៕

ដោយ ៖ សិលា


ចែករំលែក៖