ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​៖​ ជួបអ្នកប្រយុទ្ធលេីការកែលម្អសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពទាំង​ ១១៣​កន្លែង​ នៅក្នុងខេត្តព្រៃវែង​

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សុខាភិបាល​កម្ពុជា​ កាលពីថ្ងៃទី​១១​ ខែមីនា​ ឆ្នាំ​២០២៤ម្សិលមិញ​ បានជួបជាមួយសហការីដែលជាអ្នកប្រយុទ្ធលេីការកែលម្អសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពទាំង​ ១១៣​កន្លែង​ នៅក្នុងខេត្តព្រៃវែង​ និងប្រធានស្រុកប្រតិបត្តិទាំង​ ១២​ ដោយមានការចូលរួមដោយប្រធាន​ និងអនុប្រធានមន្ទីសុខាភិបាលខេត្តព្រៃវែងផងដែរ។  

សូមជម្រាបថា​ ប្រធានមណ្ឌលសុខភាពទាំងអស់​ បានឯកភាពលេីការជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាលបែបនេះនៅ៣ខែក្រោយទៀត​ ដេីម្បីពិនិត្យមេីលលេីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពអាទិភាពឆ្នាំ២០២៤​ ដែលបានផ្តល់ជូននាពេលប្រជុំនេះ​ ជាមួយនិងការផ្តល់របាយការណ៍មកក្រុមការងារដែលសម្របសម្រួលដោយឯកឧត្តមអនុរដ្ឋលេខាធិការ​ទទួលបន្ទុកការងារសម្រាប់ខេត្តនេះតែម្តងនៅត្រឹមថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០២៤​ ដោយភ្ជាប់ជាមួយផែនការជាក់លាក់របស់ស្រុកប្រតិបត្តិ​ និងមណ្ឌលសុខភាពនីមួយៗផងដែរសម្រាប់ឆ្នាំ២០២៤-២០២៥។  

នាឱកាសនោះ​ លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេលើបញ្ហាប្រឈមនានា​ ប៉ុន្តែជាការផ្លាស់ប្តូរដ៏មានតម្លៃសម្រាប់ការកែលម្អកាន់តែប្រសើរឡើង ដើម្បីលើកទឹកចិត្តជំរុញដល់កសរអនុវត្តក្របខ័ណ្ឌជំរុញបង្កេីនការថែទាំសុខភាពបឋម (PHC-BIF) នៅក្នុងខេត្ត។  ដោយសារពេលវេលាមានកំណត់ តាមផ្លូវទៅខេត្តស្វាយរៀង ខ្ញុំបានឈប់ចូលពិនិត្យមើលការផ្តល់សេវាសុខភាពរបស់មណ្ឌលសុខភាព  ធាយ  ដល់ប្រជាពលរដ្ឋនៅតំបន់នោះនៅក្នុងខេត្តព្រៃវែងនេះដែរ។ 

———————-

Today, I met with colleagues who are fighters to improve health services in 113 health centers in Prey Veng province and 12 OD chiefs, with the participation of the director and deputy director of the provincial health department​ of Prey Veng as well. All health centres and ODs Chiefs agreed to hold a meeting with the leaders of the Ministry of Health in the next three months to review the progress of the implementation of the 2024 priority activities provided at this meeting with the presentation of the profress updates to a group coordinated by His Excellency the Undersecretary of State in charge of work for this province by April 30th, 2024, attached with the specific plans of each OD and health centres for undertaking specific activities for 2024-2025. I appreciated their hard work on this challenge but a rewarding move for better improvement to encourage the Primary Health Care Booster Implementation Framework ( PHC-BIF).  Because of time limits, on the way to Svay Rieng, I stopped by visiting the health services of Theay Health Centre to the population in that catment area in Prey Veng province.

https://www.facebook.com/share/p/b1tPDjVgtsuryLMU/?mibextid=oFDknk


ចែករំលែក៖