ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ ២០២៤ នៅទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបងបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គ លេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោកផេង សិទ្ធី អភិបាលរង នៃគណៈអភិបាល ខេត្ត និងជាអនុប្រធានកិត្តិយស ស.អ.ក ខេត្ត តំណាងលោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក.ខេត្ត ។
ចូលរួមជាសមាជិកនៃអង្គពិធីរួមមានប្រតិភូអមដំណើរ ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត និងជាប្រធាន ស.អ.ក ខេត្ត លោកប្រធានមន្ទីរ- អង្គភាព និងជាអនុប្រធាន ស.អ.ក ខេត្ត សមាជិកអចិន្ត្រៃយ៍ ស.អ.ក ខេត្ក លោកប្រធាន-អនុប្រធាន និងសមាជិកលេខាធិការដ្ឋាន ស.អ.ក ខេត្ត និងអស់លោកប្រធាន-អនុប្រធាន ស.អ.ក ក្រុង-ស្រុកផងដែរ ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គ លេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសតែងតាំងលោកអ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ ដំបង បន្ទាប់ពីការអានសេចក្តីសម្រេចស្តីពីការទទួល ស្គាល់អនុប្រធាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ដោយលោកវរសេនីយ៍ ឯក វេ គឹមស៊ីម នាយការិយាល័យបុគ្គលិក និងជាប្រធានលេខាធិការដ្ឋាន ស.អ.ក ខេត្ត ។
បន្ទាប់ពីកិច្ចប្រជុំ និងពិធីប្រកាសតែងតាំងអនុប្រធាន ស.អ.ក ខេត្តរួចមកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញត្រួតពិនិត្យការសាងសង់អាគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ដែលបានសាងសង់រួចប្រមាណ៩០ភាគរយ គ្រោងនឹងបញ្ចប់ការសាងសង់នាពេលដ៏ខ្លីខាងមុខនេះផងដែរ ៕
ដោយ៖ សូរិយា