អាជ្ញាធរម៉ិចស៊ិកបានប្រកាសថាពួកគេបានជួយសង្គ្រោះមនុស្ស ២០០នាក់ដោយជោគជ័យ រួមទាំងកុមារផងដែរ ដែលបានដាក់ចូលឡានដឹកទំនិញនៅក្នុងទីក្រុង Ramos Arizpe រដ្ឋ Coahuila ភាគខាងជើងប្រទេសម៉ិចស៊ីកូ។
ជាក់ស្តែង កម្លាំងនគរបាលមូលដ្ឋានពេលចុះល្បាតការពារសន្តិសុខជុំវិញតំបន់នោះ បានរកឃើញរថយន្តដែលមានស្លាកសញ្ញា សង្ស័យដូចបានរៀបរាប់ខាងលើ ហើយបានស្នើសុំឱ្យឈប់រថយន្ត ដើម្បីត្រួតពិនិត្យ។ បច្ចុប្បន្នអ្នកបើកបររថយន្តទាំង២នាក់ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ។
អាជ្ញាធររដ្ឋ Coahuila បានប្រគល់មនុស្សនៅក្នុងរថយន្តទៅវិទ្យាស្ថានជាតិទេសន្តរប្រវេសន៍ (INM) ដើម្បីពិនិត្យសុខភាព និងការកំណត់ស្ថានភាពអន្តោប្រវេសន៍។ ពីមុននៅដើមខែមករា ឆ្នាំ 2024 មន្ត្រីម៉ិចស៊ិកក៏បានជួយសង្គ្រោះជនចំណាកស្រុកចំនួន 726 នាក់ដែលភាគច្រើនមកពីបណ្តាប្រទេសនៅអាមេរិកកណ្តាលនៅឯឃ្លាំងមួយក្នុងតំបន់ទីក្រុង Cuaxomulco រដ្ឋ Tlaxcala ។ ពួកគេភាគច្រើនជាពលរដ្ឋនៃប្រទេសហ្គាតេម៉ាឡា ហុងឌូរ៉ាស អែលសាល់វ៉ាឌ័រ និងនីការ៉ាហ្គា។
នៅខែកញ្ញា ឆ្នាំ 2023 ប៉ូលិសម៉ិចស៊ិកបានរកឃើញ និងជួយសង្គ្រោះជនចំណាកស្រុក ចំនួន 350 នាក់ដែលត្រូវបានចាក់សោនៅក្នុងឃ្លាំងទំនិញមួយ បន្ទាប់ពីបុគ្គលិកសន្តិសុខនៅស្ថានីយគិតលុយទីក្រុង Cosamaloapan រដ្ឋ Veracruz នៅភាគខាងត្បូងបានឮសម្រែកសុំជំនួយ ហើយបានគោះទ្វារផ្ទះ។
យោងតាមស្ថិតិពីទីភ្នាក់ងារគយ និងការពារព្រំដែនម៉ិចស៊ិក ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ជនចំណាកស្រុកជាង ២,២លាននាក់ បានឆ្លងកាត់ប្រទេសម៉ិចស៊ិក ដើម្បីស្វែងរកផ្លូវទៅកាន់សហរដ្ឋអាមេរិក៕

ដោយ៖ ធីរីណា(រូបថត៖ AFP)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច