ព័ត៌មានទាន់ហេតុការណ៍៖

លោក ពូទីន៖ រុស្ស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើមានការគំរាមកំហែង

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ីលោកពូទីនទើបតែបានប្រកាសថា រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រសិនបើមានការគំរាមកំហែងដល់រដ្ឋអធិបតេយ្យភាពនិងឯករាជ្យភាពរបស់រុស្ស៊ី។
សារដ៏តឹងតែងអំពីការត្រៀមខ្លួនរបស់រុស្ស៊ីក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរត្រូវបានផ្តល់ឱ្យដោយប្រធានាធិបតីពូទីននៅពេលគាត់ផ្តល់បទសម្ភាសន៍តាមទូរទស្សន៍រដ្ឋរុស្ស៊ី។
នៅក្នុងនោះ លោក ពូទីន បាននិយាយថា លោកសង្ឃឹមថា សហរដ្ឋអាមេរិកនឹងជៀសវាងការកើនឡើងនូវភាពតានតឹងដែលនឹងនាំឱ្យមានសង្គ្រាមនុយក្លេអ៊ែរ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ លោកបានសង្កត់ធ្ងន់ថា កងកម្លាំងនុយក្លេអ៊ែររុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយ៉ូសង្គ្រាមនុយក្លេអ៊ែរនោះ។
នៅពេលសួរថា តើលោកបានពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែនឬយ៉ាងណានោះ ប្រធានាធិបតីពូទីនបានឆ្លើយតបថា មិនចាំបាច់ធ្វើដូច្នេះទេ។
មេដឹកនាំរុស្ស៊ីក៏បានបង្ហាញពីទំនុកចិត្តថា ទីក្រុងម៉ូស្គូនឹងសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ហើយបានទុកទ្វារបើកចំហសម្រាប់ការចរចា។ លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងណាមួយត្រូវការការធានារឹងមាំពីលោកខាងលិច។
កន្លងមក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសថា៖ «ប្រសិនបើមានអ្វីមួយគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ប្រទេសយើង អាវុធនុយក្លេអ៊ែរនឹងត្រូវបានដាក់ពង្រាយ»។ លោកបញ្ជាក់ថា បើគិតពីភាពធ្ងន់ធ្ងរនៃប្រធានបទនេះ វាមិនអាចមើលស្រាលបានទេ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Sputnik


ចែករំលែក៖