ភ្នំពេញ ៖ តើការថតវាស់កំហាប់ឆ្អឹងតាមរយៈបច្ចេកវិទ្យា Bone Densitometry អាចនាំអោយគ្រូពេទ្យយើងទទួលបានពត៌មានសំខាន់អ្វីខ្លះ? តើបច្ចេកវិទ្យានេះជួយដល់លោក លោកស្រីដែលមានបញ្ហាសុខភាពឆ្អឹង យ៉ាងដូចម្តេចតាមរយៈក្រុមគ្រូពេទ្យជំនាញ?
ការថតវាស់កំហាប់ឆ្អឹង(Bone Densitometry) នាំមកអត្ថប្រយោជន៍ដូចខាងក្រោម៖
១) អាចវិភាគដឹងពី កំហាប់ឆ្អឹងជា ៣កម្រិត៖ ឆ្អឹងធម្មតា ឆ្អឹងខ្សោយ (Osteopenia) និងឆ្អឹងពុក (Osteoporosis) ។
២) ការដែលទទួលបានការវិភាគសុខភាពឆ្អឹងដូចជា ករណីជំងឺឆ្អឹងខ្សោយ និងឆ្អឹងពុក ជាជំងឺដែលអាចការពារ និងព្យាបាលបាន ជាពិសេសបើរកឃើញនៅដំណាក់កាលដំបូងៗ ។
៣) តាមរយៈបច្ចេកវិទ្យានេះ ក្រុមគ្រូពេទ្យយើងអាច វាយតំលៃហានិភ័យ នៃការបាក់ឆ្អឹង (Fracture risk) និងស្នើរជូនអំពីវិធីសាស្ត្រនៃការធ្វើការព្យាបាលនិងបង្ការជាមុន។
៤) បច្ចេកទេសថតនេះ ជួយក្នុងតាមដានវាយតំលៃប្រសិទ្ធិភាពនៃការព្យាបាល ប្រកបដោយសុក្រិតភាពខ្ពស់។
៥)ជាការថតសមញ្ញ ប្រសិទ្ធិភាពខ្ពស់ រហស័ និង មានសុវត្ថីភាពបំផុត។
«សូមលោក លោកស្រីអញ្ជើញមកថតពិនិត្យសុខភាពឆ្អឹងរបស់លោកអ្នក និងស្វែងយល់អំពីវិធីសាស្ត្រនៃការការពារ និងព្យាបាលជំងឺស្ពោត និងពុកឆ្អឹងជាមួយក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត។»
នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា