ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ខាងមន្ទីរធនធានទឹកខេត្តថាក្រុមហ៊ុនចិនធ្វើរបងរំលោភដីចំណីនិងចូលក្នុងអូរ ចំណែកអាជ្ញាធរថាមិនរំលោភទេ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ យោងតាមរបាយការណ៍របស់មន្ត្រីមូលដ្ឋានកាល ពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដែលមានមន្ត្រីសរុប៨រូប ចូលរួមពិនិត្យដល់ទីតាំងក្រុមហ៊ុនចិនបានធ្វើរបងរំលោភលើដីចំណីអូរនៅក្នុងទីតាំងខាងលើនោះ។ ស្រាប់តែពួកគាត់ថា របងក្រុមហ៊ុនចិនខាងលើនេះមិនបានរំលោភលើដីចំណីអូរនោះទេព្រមទាំងថាអ្នកព័ត៌មានផ្សាយមិនត្រឹមត្រូវទៅវិញ។

បើតាមប្រសាសន៍លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺលោកមិនឯកភាពតាមមន្ត្រីអាជ្ញាធរនោះទេតាមពិតក្រុមហ៊ុនចិនបានធ្វើរបងរំលោភលើដីចំណីអូរពិប្រាកដមែន ។ដោយអន្លើៗរាប់រយម៉ែត្រស្របតាមអូរ ខាងលើ ព្រមទាំងក្រុមហ៊ុនចិននេះសាងសង់របងមានកម្ពស់ជាង៨ម៉ែត្រពីដី ណាមួយទៀតក្រុមហ៊ុនមួយនេះបានកាប់បំផ្លាញដើមឈើលើមាត់អូរព្រមទាំងទម្លាក់ចូលក្នុងអូរថែមទៀតផង។

លោកបានបន្ថែមទៀតថារបងរបស់ក្រុមហ៊ុនចិនលើនេះមានកម្ពស់ខ្ពស់ម្លឹងៗ ហើយបើសិនជាខាងជំនាញលោកទៅកាយស្តារអូរនោះត្រឹមជម្រៅពីរម៉ែត្រប្រាកដណាស់ច្បាស់ជារបងនេះរលំចូលអូរឬសង្កត់ប្រជាពលរដ្ឋស្លាប់មិនខានឡើយ ទើបរូបលោកមិនឯកភាពតាមអាជ្ញាធរមូលដ្ឋានឡើយ។

ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើព្រមទាំងមហាជនពួកគាត់កំពុងងើយឆ្ងល់ថាមូលហេតុអ្វីបានជាមន្ត្រីអាជ្ញាធរទាំងប្រាំបីនាក់នេះថាក្រុមហ៊ុនចិនខាងលើធ្វើរបងមិនរំលោភលើដីចំណីអូរទៅវិញ។ទើបពួកគាត់ដាក់ការសង្ស័យថាប្រហែលអ្នកទាំងនោះបានទទួលផលប្រយោជន៍ពីក្រុមហ៊ុនហើយមើលទៅមិនខ្វល់ពីសុវត្ថិភាពពួកគាត់ទៅវិញព្រោះដីស្រែចម្ការពួកគាត់ជាប់ជាមួយអូរផ្នែកខាងលិច ។

ជាចុងក្រោយប្រជាពលរដ្ឋព្រមទាំងមហាជនសំណូមពរទៅក្រសួងជំនាញចាត់មន្ត្រីឲ្យមកស៊ើបមន្ត្រី៨រូបខាងលើតើពួកគាត់ជាប់ពាក់ព័ន្ធអំពើពុករលួយជាមួយក្រុមហ៊ុនខាងលើឬអត់ ហើយបើសិនជាមានការជាប់ពាក់ព័ន្ធអំពើពុករលួយមែនសូមក្រសួងសាមុីចាត់ការតាមច្បាប់ផង៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖