ព័ត៌មានទាន់ហេតុការណ៍៖

Dortmund ឡើងវគ្គ៨ក្រុម Champions League ក្រោយខកខាន៣ឆ្នាំ

ចែករំលែក៖

ខ្សែបម្រើ Jadon Sancho និង Marco Reus ជាអ្នកជួយឲ្យក្រុមឈ្នះនៅជើងទី២ ខណៈដែល Borussia Dortmund ទទួលបានជ័យជំនះ ២-០ លើក្រុម PSV Eindhoven កាលពីថ្ងៃពុធឈានចូលថ្ងៃទីព្រហស្បតិ៍ និងឡើងទៅកាន់វគ្គ៨ចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំជាមួយនឹងជ័យជម្នះសរុបទាំង២ជើង ៣-១ ។

Sancho ដែល​ខ្ចី​ជើង​ពី Manchester United បាន​ស៊ុត​បាល់​គ្រាប់ទី១ទៅលើក្រុម PSV ​នៅ​នាទី​ទី​ នេះគឺជាគ្រាប់ទីពីរក្នុងពីរប្រកួតសម្រាប់ Sancho ដែលបានត្រឡប់មក Dortmund ក្នុងខែមករា ក្នុងលក្ខខ័ណ្ឌខ្ចីជើងពី United បន្ទាប់ពីបានធ្លាក់ចេញពីការពេញចិត្តជាមួយនឹងគ្រូបង្វឹកលោក Erik ten Hag។

គាត់បានចូលរួមជាមួយ Man Utd ពី Dortmund ក្នុងតម្លៃ៨៥លានអឺរ៉ូ (៩៣លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២១ ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ ប៉ុន្តែបានបរាជ័យក្នុងការកាន់កាប់កន្លែងធម្មតា ហើយបានបង្ហាញខ្លួនត្រឹមតែ៣ដងប៉ុណ្ណោះនៅរដូវកាលនេះ មុនពេលត្រឡប់ទៅ Ruhr Valley ក្នុងខែមករា។

Sancho ក៏​ជា​កីឡាកររកគ្រាប់បាល់​ក្នុង​ការ​ទទួល​ជ័យ​ជម្នះ ២-១ ក្នុង​លីក​កាល​ពី​ថ្ងៃ​សៅរ៍​លើ​ក្រុម Werder Bremen។ កីឡាករ Donyell Malen ស្ទើរតែរកបានមួយគ្រាប់ទៀតសម្រាប់ក្រុមម្ចាស់ផ្ទះបន្តិចក្រោយមក ប៉ុន្តែការស៊ុតទាបរបស់គាត់បានហោះទៅឆ្ងាយ។

ក្រុម PSV Eindhoven ដែលបានឈានដល់វគ្គ១/៤ចុងក្រោយក្នុងឆ្នាំ២០០៧ មានភាពប្រសើរឡើងបន្ទាប់ពីការសម្រាក ហើយកីឡាករ Hirving Lozano បានវាយបកដើម្បីស្វែងរកគ្រាប់បាល់ ប៉ុន្តែបានបុកបង្គោលពីការស៊ុតពីចម្ងាយ២៥ម៉ែត្រ។

បន្ទាប់មក Reus បានបំប៉ោងសំណាញ់នៅម៉ោងបន្ថែម៩០+៥ មួយគ្រាប់ទៀតធ្វើឲ្យ Dortmund យកឈ្នះ២ទល់០ទៅលើក្រុម PSV ក្នុងជើងទី២ សរុបទាំង២ជើងគឺ៣ទល់១

មួយគូទៀតគឺក្រុម Atletico Madrid បានផ្តួលក្រុម Inter Milan យ៉ាងអស្ចារ្យដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីដើម្បីឈានទៅវគ្គ/ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដែរ និងបានទម្លាក់ក្រុមជើងឯករងកាលពីរដូវកាលមុន។ ការប្រកួតនេះបានបញ្ចប់ក្នុងលទ្ធផលសរុប នៅចុងបញ្ចប់នៃម៉ោងបន្ថែម ហើយក្រុម Inter បានស៊ុតបាល់កាត់សេចក្តីមិនចូល២គ្រាប់ ៕ ដោយ៖ ភារៈ

(រូបភាព ៖ BBC Sport/Reuters/CNA)


ចែករំលែក៖