ភ្នំពេញ ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា , និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន/គម្រោងអភិវឌ្ឍដីឡូត៍ចំនួន ០៨ ដូចមានឈ្មោះក្នុងតារាងខាងក្រោម បានធ្វើអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយ គ្មានអាជ្ញាបណ្ណពី ន.អ.ប.។
នេះជានាមករណ៍ក្រុមហ៊ុន :
១-ក្រុមហ៊ុន ដែនដី អង្គរ អិមផាយអឹ ឯ.ក (គម្រោង”ដែនដី អាណាចក្រអង្គរ” ទីតាំងគម្រោងស្ថិតនៅ ភូមិព្រៃគុម្ព ឃុំព្រៃឃ្មុំ ស្រុកឈូក ខេត្តកំពត។
២-ក្រុមហ៊ុន ខេភី រៀល អុីស្ទេត ឯ.ក ទីតាំងគម្រោងស្ថិតនៅ ភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
៣-គម្រោង”ដីឡូត៍ ម៉ន ដានី ” ទីតាំងគម្រោងស្ថិតនៅ ភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
៤-ក្រុមហ៊ុន កំពត អេមផាយ ផាក ឌីវេឡុបមុិន “គម្រោង កំពតរីវើផាក” ទីតាំងគម្រោងស្ថិតនៅ ភូមិអន្លង់គគី ឃុំកណ្ដាល ស្រុកទឹកឈូ ខេត្តកំពត ។
៥-ក្រុមហ៊ុន កំពត ហ្រ្គីនលែន ប្រផឹធី ឯ.ក “គម្រោង “ចំការលំហែកាយ” ទីតាំងគម្រោងស្ថិតនៅ ភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។
៦-ក្រុមហ៊ុន ដង្ខៅ អុិនវេសមុិន ឯ.ក គម្រោង “ដង្ខៅអចលនទ្រព្យក្រុងកំពង់ឆ្នាំង” ទីតាំងគម្រោងស្ថិតនៅ ភូមិប្រស្ទឹប ឃុំប្រស្ទិប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៧-ក្រុមហ៊ុន ដាប់ប៊ល ណាញ ឯ.ក គម្រោង “មរតកទំព័រមាស” ទីតាំងកម្រោងស្ថិតនៅ ភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
និងទី៨- ក្រុមហ៊ុន វិចិត្រ ដារ៉ា អេនធើប្រាយ ឯ.ក គម្រោង “បុរី រីសត មណ្ឌលគិរី” ទីតាំងគម្រោងស្ថិតនៅ ភូមិពូក្រែង ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។
ដូចនេះសូមសាធារណជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នក្នុងការលក់ ទិញ ជួល ឬចូលរួមធ្វើអាជីវកម្ម ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុដែលគ្មានអាជ្ញាប័ណ្ណទាំង ៨ ខាងលើ ដែលអាចធ្វើឲ្យខាតបង់ ផលប្រយោជន៍ណាមួយជាយថាហេតុ ដូចជាពុំអាចធ្វើការផ្ទេរកម្មសិទ្ធិជាដើម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបុគ្គលពាក់ព័ន្ធនិងវិស័យអាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ទាំងអស់ ជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕
ដោយ ៖ សិលា