ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធ ៦៦នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណីទូទាំងប្រទេសម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៦៦ នាក់ (ស្រី ០៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៦នាក់ រួមមាន៖​ ជួញដូរ ២ករណី ឃាត់ ៨នាក់(ស្រី ១នាក់),ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ៣១នាក់(ស្រី ៣នាក់)​ និងប្រើប្រាស់ ១១ករណី ឃាត់ ២៧នាក់(ស្រី ២នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែមីនា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៦៨៥,៧១ក្រាម និង៨កញ្ចប់តូច។​ កេតាមីន(Ke) ស្មេីនិង​ ៧២៤,៩០ក្រាម។​ អុិចស្តាសុី(mdma) ស្មេីនិង​ ២៣៣៦,៥២ក្រាម។​ កញ្ឆា ស្មេីនិង​ ១០៦,០៩ក្រាម។​ គីមីផ្សំ ស្មេីនិង​ ៩២៥,០២ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ១២អង្គភាព

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១៦៤៨,០ក្រាម, MDMA ២៣៣៦,៥២ក្រាម, Ke ៧២៤,៩០ក្រាម, កញ្ឆា ១០៦,០៩ក្រាម និងគីមីផ្សំ ៩២៥,០២ក្រាម។

*២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ស្រី ២នាក់។

*៣ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ១នាក់ ចាប់យកIce ១,៦៨ក្រាម។

*៤ / កំពង់ចាម៖ រក្សាទុក ៣ករណី ឃាត់ ៧នាក់ ចាប់យកIce ១,៦៨ក្រាម។

*៥ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ១៩,៦៨ក្រាម។

*៦ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៨០ក្រាម។

*៧ / ក្រចេះ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៤ក្រាម។

*៨ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៣៥ក្រាម។

*៩ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,១៦ក្រាម។

*១០ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៥ក្រាម។

*១១ / រតនគិរី៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់។

*១២ / ព្រះសីហនុ៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ៣,៤៨ក្រាម។

កម្លាំងកងរាជអាវុធហត្ថខេត្ត ២អង្គភាព

*១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ស្រី ៣នាក់ ចាប់យកIce ៨,៣៩ក្រាម។

*២ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ចាប់យកIce ៨កញ្ចប់តូច៕

ដោយ​៖ តារា​


ចែករំលែក៖