ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យមួយបានឆាបឆេះផ្ទះល្វែងរបស់ប្រជាពលរដ្ឋក្នុងបុរី លឹម ឈាងហាក់ ត្រូវបានកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង ១៦និង ០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅក្នុងបុរីលឹមឈាងហាក់ ស្ថិតនៅផ្ទះលេខ៣៥N ផ្លូវ០៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ពេជ្រ យ៉យ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ បេីកបររថយន្ត រស់នៅទីតាំងកេីតហេតុខាងលេី ។
ក្នុងករណីនេះ សមត្ថកិច្ចបានបន្ថែមថា មូលហេតុនៃការឆាបឆេះនោះគឺមកពីទុសេខ្សែរភ្លេីង បានឆេះផ្ទះល្វែងប្រភេទសំណង់ទំហំ ៤.០២មx១២ម ដោយខូចខាតសម្ភារៈ ម៉ាសុីនត្រជាក់ចំនួន០១គ្រឿង និងសំលៀកបំពាក់ជាមួយសំភារះប្រេីប្រាស់មួយចំនួន ។ តែក្នុងហេតុការណ៍នោះមិនបណ្ដាលឲ្យមនុស្សរងរបួសឬបាត់បង់ជីវិតនោះទេ ។
ដោយឡែកក្រុមការងារជំនាញបានចេញរថយន្តការិយាល័យអគ្គិភ័យចំនួន០២គ្រឿង ប្រេីប្រាស់អស់ចំនួន ០១គ្រឿង ស្មេីនឹង៤.៥០ម៉ែត្រគូប និងរថយន្តជំនួយអន្តរាគមន៍របស់ស្រាបៀកម្ពុជាចំនួន០១គ្រឿង និងត្រូវពន្លត់ចប់នៅម៉ោង១៦ និង ៣០នាទីថ្ងៃខែដដែល ៕
ដោយ ៖ ភារ៉ា ដង្កោ