ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យ ឆ្លងចរន្តអគ្គិសនី ឆេះអគារA បន្ទប់ស្នាក់នៅរបស់បុគ្គលិក ក្រុមហ៊ុនប៉ារីសបូព៌ានៅ ក្រុងបាវិត(មានវីដេអូ)

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់បុគ្គលិកនិងសន្តិសុខ ក្រុមហ៊ុនប៉ារីសបូព៌ា នាំគ្នាប្រញាប់ប្រញាល់ ពន្លត់និងរបាយការណ៍មកសមត្ថកិច្ចមូលដ្ឋានយករថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ រហូតដល់គ្រប់គ្រងស្ថានការណ៍បានទាំងស្រុងដោយសារ ឆ្លងចរន្តអគ្គិសនី ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥៥នាទីរសៀល  ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុច អគារ ក្រុមហ៊ុនប៉ារីសបូព៌ា ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោង តាមសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មានករណីអគ្គិភ័យឆេះអគារA ជាន់ទី២ បន្ទប់២១១ (បន្ទប់ស្នាក់នៅរបស់បុគ្គលិក) ក្រុមហ៊ុនប៉ារីសបូព៌ា ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ភ្លាមនោះសមត្ថកិច្ចនគរបាលក្រុងសហការជាមួយកងរាជអាវុធហត្ថក្រុងនិងអាជ្ញាធរមូលដ្ឋាន បានចុះមកអន្តរាគមន៍ រថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់រហូតគ្រប់គ្រងស្ថានការណ៍បានមិនរាលដាលដល់អគារផ្សេងទៀតខណៈ ប្រើប្រាស់រថយន្តអគ្គិភ័យចំនួន០១គ្រឿង របស់កងរាជអាវុធហត្ថក្រុងបាវិត ចំនួន០១គ្រឿង ប្រើប្រាស់ទឹកចំនួន១រថយន្ត និងបាន ប្រើប្រាស់កម្លាំងជាច្រើននាក់ផងដែរ។

ប្រភពបន្តថាចំពោះ ការខូចខាតសម្ភារ:មួយចំនួនដូចជា : គ្រែ ពួក ចំនួន ០៤ គ្រែ ម៉ាស៊ីនត្រជាក់០១គ្រឿង សំណាងមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុគឺមកពីឆ្លងចរន្តអគ្គិសនី ទើបឆេះអគារA បន្ទប់ស្នាក់នៅរបស់បុគ្គលិក ក្រុមហ៊ុនប៉ារីសបូព៌ានៅ ក្រុងបាវិតបែបនេះ ៕

ដោយ៖ សុថាន


ចែករំលែក៖