ព័ត៌មានទាន់ហេតុការណ៍៖

អុីតាលី​បញ្ចូលឈ្មោះ​កីឡាករចំណូល​ថ្មី​៣​នាក់​សម្រាប់​ការ​ប្រកួត​មិត្តភាពជាមួយ​វេណេស៊ុយអេឡា និង​អេក្វាឌ័រ

ចែករំលែក៖

ប្រទេសអុីតាលីបានរួមបញ្ចូលខ្សែការពារ Torino Raoul Bellanova,ខ្សែបម្រើ Hellas Verona Michael Folorunsho និងខ្សែប្រយុទ្ធ Lorenzo Lucca របស់ Udinese ជាលើកដំបូងនៅក្នុងក្រុមដែលមាន២៨នាក់សម្រាប់ការប្រកួតមិត្តភាពនៅសប្តាហ៍ក្រោយជាមួយ Venezuela និង Ecuador នៅសហរដ្ឋអាមេរិក។ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹក Luciano Spalletti បានដកចេញពីខ្សែប្រយុទ្ធ Gianluca Scammacca និង Ciro Immobile ខណៈដែលខ្សែបម្រើស្លាប Domenico Berardi បានបាត់ខ្លួនបន្ទាប់ពីរងរបួសជើងក្នុងខែនេះ។

ម្ចាស់ជើងឯកអឺរ៉ុបអុីតាលីកំពុងរៀបចំការប្រកួត Euro 2024 នៅប្រទេសអាឡឺម៉ង់ដែលពួកគេត្រូវជួបជាមួយអេស្ប៉ាញ អាល់បានី និងក្រូអាតក្នុងពូល B

អុីតាលីនឹងប្រកួតជាមួយប្រទេស Venezuela នៅថ្ងៃព្រហស្បតិ៍នៅឯកីឡដ្ឋាន Chase របស់ Inter Miami ក្នុងទីក្រុង Fort Lauderdale ហើយថ្ងៃក្រោយមកជួបជាមួយអេក្វាឌ័រនៅឯកីឡដ្ឋាន Red Bull Arena ក្នុងទីក្រុង Harrison រដ្ឋ New Jersey

ខាងក្រោមនេះគឺជាសមាជិកក្រុមជម្រើសជាតិអុីតាលី៖

អ្នកចាំទី៖ Marco Carnesecchi (Atalanta), Gianluigi Donnarumma (Paris St Germain), Alex Meret (Napoli), Guglielmo Vicario (Tottenham Hotspur)

ខ្សែការពារ៖ Francesco Acerbi (Inter Milan), Alessandro Bastoni (Inter), Raoul Bellanova (Torino), Alessandro Buongiorno (Torino), Andrea Cambiaso (Juventus), Matteo Darmian (Inter), Giovanni Di Lorenzo (Napoli), Federico Dimarco (Inter ), Giorgio Scalvini (Atalanta), Destiny Udogie (Tottenham)

ខ្សែបម្រើ៖ Nicolo Barella (Inter Milan), Giacomo Bonaventura (Fiorentina), Michael Folorunsho (Verona), Davide Frattesi (Inter), Jorginho (Arsenal), Manuel Locatelli (Juventus), Lorenzo Pellegrini (AS Roma)

ខ្សែប្រយុទ្ធ៖ Federico Chiesa (Juventus), Lorenzo Lucca (Udinese), Riccardo Orsolini (Bologna), Giacomo Raspadori (Napoli), Mateo Retegui (Genoa), Mattia Zaccagni (Lazio), Nicolo Zaniolo (Aston Villa)

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖