ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បាននិងកំពុងសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ (ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត)

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាល បាននិងកំពុងសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ (ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត) បន្ទាប់ពីផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវបានដាក់ឱ្យដំណើរការ និងគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ ជាពិសេសបណ្តាខេត្តនៅជុំវិញទន្លេមេគង្គ និងបឹងទន្លេសាប លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូន។ 

សូមបញ្ជាក់ថា ៖ គម្រោងផ្លូវល្បឿនលឿនទី៣  (ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត) នឹងបញ្ចប់ការសិក្សានៅពាក់កណ្ដាលឆ្នាំ២០២៤ មុនឈានដល់ការបើកការដ្ឋានសាងសង់ ៕ 

ដោយ ៖ សិលា


ចែករំលែក៖