ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យ «យុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤» ធានាបាននូវការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ពិតណាស់ថា ឆ្នាំ២០២៤ ត្រូវបានកំណត់ថាជាឆ្នាំទស្សនាសៀមរាប ប៉ុន្តែមិនមែនមានន័យថាឆ្នាំក្រោយយើងឈប់មកសៀមរាបនោះទេ គឺមានន័យថា ឆ្នាំ២០២៤នេះជាឆ្នាំមួយដើម្បីទាញអារម្មណ៍មកខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល ប៉ុន្តែក៏មិនមែនហាមឃាត់មិនឱ្យទៅខេត្តផ្សេងៗនោះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដាក់ចេញយុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤នេះ ក៏មិនមែនមានន័យថា យើងធ្វើតែសម្រាប់ឆ្នាំនេះនោះទេ គឺយើងនឹងធ្វើប្រកបដោយនិរន្តរភាព សម្រាប់ចីរភាព និងភាពធន់នៃវិស័យទេសចរណ៍នៅខេត្តសៀមរាប និងនៅតាមបណ្តាខេត្តផ្សេងៗរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា យើងមិនបានធ្វើអ្វីមួយដូចភ្លើងចំបើងនោះទេ គឺយើងត្រូវគិតគូរអំពីអ្វីដែលមានចីរភាព បើទោះបីជាយើងដើរយឺតបន្តិច ប៉ុន្តែដើរដោយមានគោលដៅច្បាស់លាស់ គិតគូរគ្រប់ជ្រុងជ្រោយ។ 

សូមបញ្ជាក់ពីផលប្រយោជន៍បានមកពី វិស័យទេសចរណ៍មានពីរ ដូចជា ៖

ក. ផលប្រយោជន៍នៃទេសចណ៍ អន្ដររជាតិ

-បង្កើតចំណូលនិងការផ្លាស់ប្ដូរជាមួយបរទេស

-បង្កើតអាជីពដោយផ្ទាល់ មួយក្រុមហ៊ុនទេសចរណ៍ និងដោយប្រយោលក្នុងបណ្ដាផ្នែកក្រុមហ៊ុនផ្គត់ផ្គង់សេវា

-វិភាគទានដល់ចំណូលរដ្ឋ

-ជួយទទួលខុសត្រូវលើ ហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់ដោយគមនាគមនទាំងមូល

-ជំរុញការពង្រឹកមែកធាង សេដ្ឋកិច្ចផ្សេងៗទៀត ដូចជាវិស័យកសិកម្ម សិប្យកម្ម ជលផល… ។ ល ។

-ជួយរក្សាប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិ

-ធ្វើឪ្យល្អប្រសើរនូវកំរិតជីវជាតិរស់នៅរបស់សង្គម

-ពង្រើកអត្ថន័យ នៃមោទភាពលើកេរ្ដីដំណែលជាវប្បធម៌របស់ជាតិ

-ជួយអភិវឌ្ឍនិងរក្សានូវ បណ្ដាលវប្បធម៌

-ជួយបង្ហាញ និងទទួលខុសត្រូវអភរក្សតំបនធម្មជាតិរបស់ជាតិ

-ជួយអភិវឌ្ឍ និងរក្សានូវនូវបណ្ដាវប្បធម៌

-ជួយបង្ហាញ និងទទួលខុសត្រូវអភរក្សាលើតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្ដ

-ជួយបង្ហាញ និងទទួលខុសត្រូវអភិរក្សាតំបន់ធម្មជាតិ និងប្រវត្តិសត្វព្រៃ

-ផ្ដល់នូវឪកាសសំរាប់ ការផ្លាស់ប្ដូរវវប្បធម៌អន្ដរជាតិ

-ជួយបង្កើនគុណភាពបរិស្ថាននៃតំបន់នោះ

-ជួយបង្កើតការយលល់ដឹងអំពីបរិស្ថានក្នុងស្រុក

ខ. ផលប្រយោជន៍នៃទេសចរណ៍ក្នុងស្រុក

-ផ្ដល់នូវសម្បទាលើកទឹកចិត្ត ការអប់រំ និងការលំហែកំសាន្ដ ព្រមទាំងបណ្ដាសកម្មភាពដ៏យុវវ័យនិងបុគ្គលិកដែលចូលនិវត្តន៍

-ផ្តល់ប្រាក់ចំណូលចូលលរដ្ឋ

-អភិវឌ្ឍលើការយល់ដឹង និងការស្វែងយល់អំពីវប្បធម៌ជាតិ និងកេរី្ដដំណែលបរិស្ថានព្រមទាំងពដង្រឹងអត្ថ ន័យលើអត្តសញ្ញាណជាតិ

-ជួយអភិវឌ្ឍលើការយល់ដឹង និងគោរពវប្បធម៌តំបន់ផ្សេងៗគ្នា

-ធ្វើការបែងចែកចំណូលបន្ដពី ក្រុងទៅតំបន់ជនបទ និងបែងចែកបន្ថែមទៅតំបន់ដាច់ស្រយាល់ ៕

ដោយ ៖ សិលា


ចែករំលែក៖