ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបវរកញ្ញា Miss Universe បានបន្តដំណើរកម្សាន្តទៅកាន់កោះរ៉ុង អមជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរនៅលើឆ្នេរខ្សាច់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ ឆ្លៀតក្នុងឱកាសចូលរួមក្នុងពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ក្រុមបវរកញ្ញា Miss Universe ក៏បានទៅកម្សាន្តនៅតារារះនៃទិសនិរតីរបស់កម្ពុជា គឺខេត្តព្រះសីហនុ ។ ក្នុងនោះ ក្រុមបវរកញ្ញា Miss Universe បានចូលរួមបង្ហោះគោម និងបាញ់កាំជ្រួចនៅឆ្នេរអូរត្រែះកាលពីវេលាយប់ថ្ងៃទី១៧ មីនា ។ 

លុះនៅថ្ងៃទី១៨ ខែមីនាម្សិលមិញនេះ​ ក្រុមបវរកញ្ញា Miss Universe បានបន្តដំណើរកម្សាន្តទៅកាន់កោះរ៉ុង អមជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរនៅលើឆ្នេរខ្សាច់សក្បុសនៃកោះរ៉ុង មុននឹងបន្តដំណើរមកទស្សនារូបសំណាកព្រះថោងនាងនាគ ដែលជាតំណាងដល់ការកកើតទឹកដីព្រះរាជាណាចក្រកម្ពុជា ។

សូមជម្រាបជូនថា​ ក្រុម​បវរកញ្ញា​ Universal Woman Cambodia បានធ្វើដំណើរទៅកាន់ក្រុងកោះរ៉ុង ដើម្បីបង្ហាញពីទេសភាពកោះរ៉ុង ដែលជាកោះមួយក្នុងក្រុងព្រះសីហនុ ដែលត្រូវបានគេស្គាល់ថាឆ្នេរមាន ទឹកសមុទ្រថ្លា ឆ្នេរខ្សាច់ស ស្រស់ស្អាត ក្នុងពិភពលោកផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖